ស្រី​ស្អាត​ម្នាក់​បើក​ រថយន្ត​បុក​របាំង​ថ្ម​ ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​ តិចតួច​រួច​យំ​សោក​ អង្វរ​សមត្ថកិច្ច​សុំ​ ការ​យោគយល់

9/19/2013 0 Comments A+ a-



ប្រភព៖កោះសន្តិភាព 

ភ្នំពេញ ​៖ ​ស្រី​ស្អាត​ម្នាក់​បាន​យំសោក​អង្វរ​សមត្ថកិច្ច​សុំ​ការ​យោគយល់ ​ក្នុង
​ខណៈ​​ដែល​រូប​នាង​បាន​បើករថយន្ត​កាមរី​បា​ឡែ​ន ​ពណ៌​ទឹកប្រាក់ ​១​គ្រឿង ​
ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​តិចតួច​រួចមក​នោះ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​
នាទី​យប់​ ថ្ងៃទី​១៨ ខែ​កញ្ញា ​ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ស្ថិត​ក្នុង​
សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ​ខណ្ឌទួលគោក។

រថយន្ត​បង្ក​ត្រូវ​បាន​គេ​អះអាង​ថា ​ជា​ប្រភេទ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹក
ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-8355 បើកបរ​ដោយ​នារី​វ័យក្មេង​ស្រស់​
ស្អាត​ម្នាក់​អាយុប្រមាណ​ជាង​ម្ភៃ​ឆ្នាំ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បាន
ឃើញ​រថយន្ត​បង្ក​​​បើកបរ​ដោយ​នារី​ក្មេង​ស្រស់​ស្អាត​ម្នាក់​តាម​មហាវិថី​ម៉ៅ​សេ
ទុង ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​បើកបរ​ហួស​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា
ល់​បាន​បន្តិច ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល
​ឲ្យ​ខូចខាត​បន្តិចបន្តួច​តែម្តង។ ចំណែក​រថយន្ត​នោះ​ក៏បាន​ខូចខាត​ដោយ
​ដាច់​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែង​រួច​ផងដែរ។

ក្រោយ​ពេល​បង្កហេតុ​ហើយ​ នារី​វ័យក្មេង​ម្ចាស់​រថយន្ត​បាន​ចេញ​មក​យំ​ស្រែក
ដោយ​ប្រាប់​សមត្ថកិច្ច​ថា នាង​មិនបាន​បើក​បុក​ដោយ​ខ្លួនឯង​ទេ គឺ​មាន​គេ​បើក
​កៀរ​រថយន្ត​នាង ទើប​រថយន្ត​នាង​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​បែបនេះ។ ប៉ុន្តែ​
ទោះបីជា​យ៉ាងណាក្តី​លើ​ករណីនេះ សមត្ថកិច្ច​បាន​សម្រេច​ចិត្ត​នាំ​យក​រថយន្ត​
បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ
ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់៕