ជនជាតិបារាំងបើក រថយន្ដដេញ រថយន្ដ លុច្សស៊ីស ជ្រុលទៅបុក ម៉ូតូគុបជ្រុង រងរបួសពីរនាក់

8/03/2013 0 Comments A+ a-

ភ្នំពេញ ៖ យុវជនពីរនាក់ បានរងរបួស ស្រាល ហើយម៉ូតូ របស់ពួកគេ ម៉ាកគុបជ្រុង មួយគ្រឿងបានរងការខូចខាត ដោយសារតែ ត្រូវរថយន្ដហាយឡេនឌ័រមួយគ្រឿង បើក បរដោយជនជាតិបរទេស បានជ្រុលទៅបុក ខណៈដែលបុរសជនជាតិបារាំងរូបនេះ បាន បើកដេញតាមរករឿងអ្នកបើករថយន្ដលុច្ស ស៊ីសមួយគ្រឿង ដែលបើកកៀររថយន្ដរបស់ ខ្លួន ហើយមិនឈប់ចេញមុខដោះស្រាយ ទទួលខុសត្រូវតាមផ្លូវច្បាប់។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែល បានឃើញគ្រោះថ្នាក់ ចរាចរនេះ បានឱ្យដឹង ថា មូលហេតុដំបូងដែលនាំឱ្យបង្កមានគ្រោះ ថ្នាក់ចរាចរកើតឡើង ផ្ដើមចេញ ពីអ្នកបើក រថយន្ដលុច្សស៊ីស ពណ៌ស Rx300 មួយ គ្រឿង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ពេលកំពុង ធ្វើដំណើរ តាមរង្វង់ មូលវត្ដភ្នំ ក៏ជ្រុលចង្កូត ទៅបុករថយន្ដតាក់ស៊ីម៉ែត្រមួយគ្រឿង ដែល កំពុងចតនៅលើទ្រូងផ្លូវ នៅខាងមុខហាង ម៉ាស្សាវត្ដភ្នំ ដើម្បីរង់ចាំភ្ញៀវ។
ប្រភពព័ត៌មានពីសាក្សី បានបន្ដថា ក្រោយពីបង្កគ្រោះថ្នាក់ចរាចរ រួចមកអ្នក បើករថយន្ដលុច្សស៊ីស Rx300 បានបើករត់ តាមបណ្ដោយផ្លូវលេខ៤៧ ឆ្ពោះទៅទិស ខាងជើង ពោលឆ្ពោះទៅស្ពានជ្រោយចង្វារ លុះដល់កែងផ្លូវលេខ៩០ក៏កៀររថយន្ដហាយ ឡេនឌ័រ ដែលបើកដោយជនជាតិបរទេស កំពុងធ្វើដំណើរ ក្នុងទិស ដៅពីជើងទៅត្បូង។ ក្រោយពីកៀររថយន្ដហាយឡេនឌ័ររួចហើយ អ្នកបើករថយន្ដលុច្សស៊ីស បានបន្ដបើករត់ ពេលនោះ ជនជាតិបរទេស ដែលកំពុងបើក រថយន្ដហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2S-8695 ក៏បានបើក រយ៉ែថយក្រោយ ដើម្បីដេញតាមក្នុងគោល បំណងឱ្យចុះ មកដោះស្រាយគ្នាសិន ។ ប៉ុន្ដែ ដោយសារតែបើកលឿន និងមិនបានប្រុង ប្រយ័ត្នខ្ពស់ រថយន្ដហាយ ឡេនឌ័រ របស់ជន ជាតិបរទេសរូបនេះ បានជ្រុលទៅបុកយុវជន ពីរនាក់ ខណៈកំពុង ជិះម៉ូតូគុបជ្រុង ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F-9496 បណ្ដាលឱ្យរងរបួសស្រាល ពេលកំពុងបើក ម៉ូតូតាម បណ្ដោយផ្លូវលេខ៩០ ក្នុងទិសដៅ ពីកើតទៅលិច ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងផង ដែរថា ក្រោយពីបើក រថយន្ដកៀរម៉ូតូរួច ហើយម្ចាស់រថយន្ដ ហាយឡេនឌ័រ ក៏បានឈប់ ដោះស្រាយជាមួយ យុវជនទាំងពីរនាក់ ក្នុង ការបញ្ចប់រឿង ៕



ដោយៈ ដើមអម្ពិល