រថយន្ដកាមរីឆ្លាម បុករថយន្ដកូរ៉ូឡា ក្រឡាប់ កណ្ដាលផ្លូវ ស្ទះចរាចរ

8/03/2013 0 Comments A+ a-

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមរថយន្ដនិងម៉ូតូជាច្រើននាក់ បានកកស្ទះ ចរាចរ នៅម្ដុំស្ដុបផ្សារដីហុយ លើកំណាត់ ផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ដោយសារតែមានគ្រោះថ្នាក់ចរាចរ មួយបានកើតឡើង បន្ទាប់ពីរថយន្ដកាមរី ឆ្លាមមួយគ្រឿង ពាក់ស្លាកលេខ នគរបាល បានបុកជាមួយ រថយន្ដកូរ៉ូឡា បណ្ដាលឱ្យ ក្រឡាប់ផ្ងារជើងឡើងលើតែម្ដង ។
យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរ រថយន្ដបុកគ្នារហូតដល់ក្រឡាប់កណ្ដាលផ្លូវ ផ្ងារជើងឡើងលើខាងលើនេះ មិនបណ្ដាល ម្ចាស់រថយន្ដទាំងពីរនាក់ រងរបួស នោះឡើយ ហើយម្ចាស់រថយន្ដកាមរីឆ្លាម ដែលពាក់ ស្លាកលេខ នគរបាល បានលូនចេញតាមទ្វារ រថយន្ដទាំងអាការៈស្រវឹង ។
គ្រោះថ្នាក់ចរាចរបង្កឱ្យមានការកកស្ទះ ក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋខាងលើ នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង ២០នាទីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅម្ដុំភ្លើងស្ដុបផ្សារដីហុយ តាមបណ្ដោយ ផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។
យោងតាមសេចក្ដី រាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង៨និង ២០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ស្រាប់តែមានរថយន្ដ កាមរីឆ្លាម មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ នគរបាល ២-០៦២៣ បើកបរដោយបុរសម្នាក់ដែលគេមិន ស្គាល់អត្ដសញាណក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅ ពីជើងទៅត្បូង តាមបណ្ដោយ ផ្លូវលេខ១០១៩ ស្រាប់តែដល់ចំណុចកើត ហេតុ ក៏រេចង្កូតទៅបុករថយន្ដកូរ៉ូឡាមួយ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9390 ដែលកំពុងធ្វើដំណើរបញ្ច្រាស ទិសគ្នា បើកបរដោយស្ដ្រីម្នាក់ ត្រូវបានគេ ស្គាល់ថា ឈ្មោះឆាយ ចិន្ដា អាយុប្រមាណ ៣០ឆ្នាំ បណ្ដាលឱ្យ រថយន្ដកាមរីឆ្លាមក្រឡាប់ ផ្ងារជើងឡើងលើតែម្ដងទៅ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹង ទៀតថា នៅពេលរថយន្ដក្រឡាប់ អ្នកបើក រថយន្ដកាមរីឆ្លាម ប្រហែលជាមន្ដ្រីនគរ បាល ប៉ុន្ដែមិនដឹងបម្រើការងារនៅអង្គភាព ណានោះ បានលូនចេញតាមទ្វាររថយន្ដ ហើយមានស្នាមឈាមនៅលើក្បាល ប៉ុន្ដែ មិនរងរបួសធ្ងន់ធ្ងរប៉ុន្មាននោះឡើយ ។
ក្រោយពីទទួលបានព័ត៌មានស្ដីពីគ្រោះ ថ្នាក់ចរាចរខាងលើនេះ កម្លាំងនគរបាលខណ្ឌ សែនសុខ និង កម្លាំងនគរបាលចរាចរបានចុះ ទៅជួយអន្ដរាគមន៍ ដើម្បី បញ្ជៀស ការកក ស្ទះ ក្នុងការធ្វើដំណើរ របស់ ប្រជាពលរដ្ឋ ខណៈដែលរថយន្ដទាំងពីរគ្រឿងបានរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅ កន្លែងកើតហេតុបានឱ្យដឹងថា ដោយសារតែ ម្ចាស់រថយន្ដ ទាំងពីរនាក់ មិនអាចដោះស្រាយ គ្នាបាន ទើបកម្លាំង នគរបាលចរាចរជើងគោក សម្រេចស្ទូច យក រថយន្ដទាំងពីរគ្រឿងទៅ ដោះស្រាយបន្ដនៅការិយាល័យចរាចរណ៍ ជើងគោក បន្ដទៀត ៕







ដោយៈ ដើមអម្ពិល