រថយន្ត យីឌុបដឹកពោត តៃកុងងងុយដេក ធ្លាក់ចូលប្រឡាយ បះជើងទ្រមេឃទាំង យប់

8/03/2013 0 Comments A+ a-

បន្ទាយមានជ័យ ៖ រថយន្តយីឌុប ដឹកគា្រប់ពោត១គ្រឿង ចេញពីជាយដែនថៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ដល់ពាក់កណ្តាលផ្លូវ អ្នកបើកបរងងុយដេក បានវេចង្កូតធ្លាក់ប្រឡាយទឹក ក្បែរផ្លូវចាក់ពោតចោល ជាង១៤ តោន និងក្រឡាប់បះជើងឡើងលើ កាលពីវេលាម៉ោង ៣ទាបភ្លឺ យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
លោក ឈឿម សុផុន នាយការិយាល័យនគរបាល ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល ខេត្ត បន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៣ នេះថា រថយន្តយីឌុបដឹកពោតនោះ ពាក់ ស្លាកលេខស្វាយរៀង ពាក់ស្លាកលេខ 3A-1077 បើកបរដោយឈ្មោះ ឆេង ឆា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងនោះ ក៏មានមនុស្សរួមដំណើរ ២នាក់ផ្សេង ទៀតផងដែរ តែពុំមានជនណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតទេ ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ។
លោក ឈឿម សុផុន បានបន្តថា មុនពេលកើតហេតុ រថយន្តខាងលើ បានដឹកពោតចំនួន ១៤តោន ពី ស្រុកម៉ាឡៃ ដើម្បីយកទៅលក់ នៅខេត្តកំពង់ចាម ពេលធ្វើដំណើរដល់ចំណុចខាងលើ ស្រាប់តែអ្នកបើកបរ ងងុយដេក ក៏បានវេចង្កូត ធ្លាក់ស្រែក្រឡាប់បះជើង ឡើងលើ ចាក់ពោតពចោលពេញប្រឡាយទឹកតែម្តង៕



ដោយ ៖ ដើមអម្ពិល