ម្ចាស់ផ្សារ ទំនើប ប្រគល់ ជំនួញទាំង មូលបន្ត ទៅអោយបុគ្គ លិកទាំងអស់

8/08/2013 0 Comments A+ a-

តើលោកអ្នកជឿទេថា ម្ចាស់អាជីវកម្មធំ ទាំងមូល បែរជាប្រគល់ ផ្សារទំនើបរបស់ខ្លួន ដែលមានតម្លៃ រាប់លានដុល្លារ ទៅអោយបុគ្គលិក ទាំងអស់កាន់កាប់?
វាជាការពិត ដោយយោងទៅតាម ប្រភពពត៌មាន បរទេសមួយ បានអោយដឹងថា លោកតាឈ្មោះ Joe Lueken ដែលជាម្ចាស់ ផ្សារទំនើប Minnesota សហរដ្ឋអាមេរិក បានប្រគល់ ជំនួញរបស់គាត់ទាំងអស់ ទៅអោយបុគ្គលិក ប្រមាណជា ៤០០នាក់ ដោយមិនបានបន្តប្រគល់ ទៅអោយ ក្រុមគ្រួសារសាច់ញាតិរបស់គាត់ឡើយ។
ម្ចាស់ជំនួញម្នាក់នេះ បានបញ្ជាក់ពី ការសំរេចចិត្ត ដោយលើកឡើងថា បុគ្គលិក គឺជាផ្នែកមួយដ៏សំខាន់ ក្នុងដំណើរការ ជោគជ័យ នៃ មុខជំនួញ គ្រប់បែបយ៉ាង ហើយការប្រគល់ ភាគហ៊ុន ទៅអោយបុគ្គលិក គឺជា ការលើកទឹកចិត្ត និង ធ្វើអោយពួកគេ កាន់តែ មានក្ដីតស៊ូក្នុងការងារ។

តើប្រិយមិត្តយល់ថា គំនិតរបស់គាត់ ពិសេសដែរ ឬទេ?
ប្រភព : ខ្មែរឡូត