បង្ខំរួមភេទ ប្រើស្ទីលអឺរ៉ុប សព្វគ្រប់បែប យ៉ាងលើនារី ម៉ាស្សាថតវីឌីអូ ថែមទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បាត់ដំបង ៖ ជនជាតិ អូស្ត្រាលីមួយរូបត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនកាលពីវេលាម៉ោង៧និង១០នាទីកាលពីយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៣ ត្រង់ចំណុចខាងក្នុងបរិវេណទីតាំងម៉ាស្សាមួយកន្លែងយីហោ ៩៩៩ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
បន្ទាប់ពីជនជាតិរូបនេះបាននាំនារីម៉ាស្សាម្នាក់ទៅបង្ខំរំលោភ តាមបែបសិចអឺរ៉ុបដោយគេបានប្រើគ្រប់វិធីសាស្ត្រព្រមទាំងបានថតជាខ្សែវីឌីអូផងដែលការប្រព្រឹត្តបែបនេះគឺនៅក្នុងផ្ទះជនជាតិអូស្ត្រាលីផ្ទាល់ស្ថិតក្នុងភូមិសំរោងតាកុក ឃុំសំរោង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
តាមការបំភ្លឺពីថៅកែម៉ាស្សា៩៩៩ បានបញ្ជាក់ថា កាលពីវេលាម៉ោង៤រសៀល នាថ្ងៃកើតហេតុខាងលើមានជនជាតិបរទេសមួយរូបបានជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ចូលទៅដោយត្រូវការនារីម្នាក់ទៅម៉ាស្សា ឲ្យខ្លួននៅខាងក្រៅ។ អ្នកស្រីបានកំណត់តម្លៃក្នុង១ម៉ោង ត្រូវបង់ឲ្យអ្នកស្រី១០ ដុល្លា និងនារីដែលចេញទៅជាមួយនោះ១០ដុល្លាដែរ។
ក្រោយពីបានឯកភាពនិងគិតស្មានថាទៅម៉ាស្សានៅក្នុងផ្ទះសំណាក់ ឬក៏សណ្ឋាគារទើបនារីរងគ្រោះឈ្មោះអ៊ុត នីតា ហៅផាន់ណា អាយុ២៧ឆ្នាំ ក៏បានឡើងម៉ូតូទៅជាមួយ ដោយគេបង្ខំឲ្យនាងអោបចង្កេះ ហើយបើកម៉ូតូចេញយ៉ាងលឿនទៅបាត់ទៅ។
ផ្ទុយទៅវិញបើតាមសំដីនារីរងគ្រោះបាននិយាយថា ជនជាតិអូស្ត្រាលីរូបនោះ បាននាំនាងទៅកាន់ផ្ទះរបស់គេផ្ទាល់ដែលស្ថិតនៅក្នុងភូមិសំរោងតាកុក ហើយនៅចំណុចនោះគឺមានសភាពស្ងាត់ជ្រងំ ដាច់ពីផ្ទះអ្នកភូមិ។
នាងបានបន្តថា នៅក្នុងផ្ទះដែលគេបានបិទទ្វារដាក់គន្លឹះយ៉ាងជាប់នោះ ជនជាតិរូបនេះបានបង្ខំឲ្យនាងដោះខោអាវ ចេញហើយចូលទៅងូតទឹក ដើម្បីជំរះកាយ។ ដោយនាងមានអារម្មណ៍ចាប់ផ្តើមភ័យខ្លាចផងទើបនាងក៏ព្រមដោះខោអាវចេញអស់ប៉ុន្តែពេលចូលទោងូតទឹកស្រាប់តែជនជាតិរូបនេះក៏ចូលទៅតាមដោយដោះខោអាវងូតទឹកជាមួយគ្នាតែម្តង។
ស្ថិតក្នុងអារម្មណ៍កំពុងពុះកញ្ជ្រោលខាងផ្លូវកាមទេព ជនជាតិរូបនេះ បានអូសដៃនាងចេញពីបន្ទប់ទឹកដោយចាប់នាងដំណើរការរួមភេទ ហើយគេបានបង្ខំនាងឲ្យធ្វើតាមតំរូវការដែលគេចង់បាន។ រហូតធ្វើឲ្យនាងទ្រាំលែងបាននូវការឈឺចាប់ខ្លាំងពេកក៏បានរើបម្រះ ទាញបានកន្សែងពោះគោមួយយកមករុំខ្លួន និងបំរុងរត់ចេញដោយស្រែកឲ្យគេជួយ។ នៅពេលនោះជនជាតិបានចាប់ដៃនាងជាប់ ប៉ុន្តែដោយនាងស្រែកខ្លាំងពេកព្រមទាំងដកគន្លឹះទ្វារបានផងនោះទើបបុរសជនជាតិដែលកំពុងស្ថិតក្នុងភាពអាក្រាតកាយបានរត់ចូលទៅក្នុងដើម្បីស្លៀកពាក់។ ជាឱកាសល្អហុចឲ្យនាងបានរត់តម្រង់ទៅផ្ទះអ្នកភូមិដើម្បីឲ្យគេជួយ រីឯជនជាតិពេលដែលបាត់នារី គេក៏ឡើងម៉ូតូឆ្ពោះទៅទីទាំងម៉ាស្សា ដោយអុកឡុក ឡាំប៉ា ហើយចោទប្រកាន់ថា បានឲ្យលុយគ្រប់ចំនួនហើយហេតុអ្វីបានជារត់ចោលគេ។ ទីបំផុតជនជាតិរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយយោងទៅតាមពាក្យបណ្ដឹងព្រោះនៅពេលនោះនារីរងគ្រោះត្រូវបានគេគ្រាហ៍ទើបដើរបានព្រោះតែការឈឺចាប់ខ្លាំងពេក។
ជនសង្ស័យរូបនេះមានឈ្មោះ រ៉ូមឺតភីឆ័ររ៉ូឆត់ ភេទប្រុស អាយុ៦១ឆ្នាំ ជាជនជាតិអូស្ត្រាលីដែលបានមកដល់ស្រុកខ្មែរ៣ឆ្នាំ ហើយ និងមានតួនាទី ជាគ្រូបង្រៀននៅសាលា U.B.B និងសាលា A.B.C។
លោកវរសេនីយ៍ឯកផេត វណ្ណនី ស្នងការរងទទួលបន្ទុកយុត្តិធម៌បានគូសបញ្ជាក់ថា ពាក់ព័ន្ធនិងករណីខាងលើលោកក៏បានសុំគោលការណ៍ទៅព្រះរាជអាជ្ញាដើម្បីធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនជាតិអូស្ត្រាលីរូបនេះក្នុងន័យស្រាវជ្រាវរកវត្ថុតាងនៅក្នុងកាមេរ៉ានិង រឿងផ្សេងៗទៀត ដែលល្មើសលើផ្លូវច្បាប់ ព្រោះមានប្រភពមួយចំនួនបាននិយាយថា កន្លងមកជនជាតិរូបនេះបានប្រព្រឹត្តអំពើអាសទៅលើកុមារតូចៗដោយថតរូបទុកតាមបែបសិចថែមទៀតផង៕
និយមរ័ត្ន
____________________
ប្រភពពីកម្ពុជាថ្មី
