សមត្ថកិច្ច​ចាប់ ខ្លួន​តា​ចាស់​ ល្មោភកាម​ម្នាក់​ ដែល​ល្បួង​ក្មេង ស្រី​អាយុ​៦​ឆ្នាំ ទៅ​រំលោភ​

8/12/2013 0 Comments A+ a-

ខេត្ត​ប៉ៃលិន ៖ តា​ចាស់​ល្មោភ​តណ្ហា​មិន​ស្គាល់​វត្តវ៉ា​ស្គាល់​តែ​គុក​ច្រ​វ៉ា​ក់ម្នា​ក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ៃលិន ធ្វើការ​ឃាត់ខ្លួន កាល​ពី​​វេលា​ម៉ោង​១២ និង​0៥​នាទីថ្ងៃទី​១១ ខែសីហា ​ឆ្នាំ​២០១៣   បន្ទាប់ពី​តា​ចាស់​ល្មោភកាម​ម្នាក់នេះ បានធ្វើ​សកម្មភាព​ល្បួង​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​យក​ទៅ​​រំលោភ​នៅក្នុង​បន្ទប់ទឹក​មួយកន្លែង​ក្នុង​វត្ត​ពោធិ៍​​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ​ស្ថិត​ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។​
​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនល្មើស​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើនេះ​មានឈ្មោះ អ៊ុក សារី អាយុ​៦៤​ឆ្នាំ ជា​អ្នក​រើស​អេតចាយ នៅ​ម្តុំ​កន្លែង​កើ​តហេតុ​ខាងលើ​ មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គរ​បូរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ​ព​.​ម​.​ល អាយុ​៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​វាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ សព្វថ្ងៃ​ស្នាក់​នៅ​​បណ្តោះអាសន្ន​ក្នុង​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី​។​
​បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​ជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ កូនប្រុស​ច្បង​​របស់គាត់​បាន​រត់​ទៅប្រាប់គាត់​ថា មាន​តា​ចាស់​រើស​អេតចាយ​ម្នាក់​បានឱ្យ​លុយ​៥០០​រៀល​ទៅ​ប្អូនស្រី របស់ខ្លួន​រួច​នាំចូល​ក្នុង​បន្ទប់ទឹក​។ គ្រាន់តែ​ឮដូច្នេះ​រូបគាត់​ក៏បាន​ដើររក​កូន ស្រាប់តែ​បាន​ប្រ​ទះឃើញ​បុរស​ចំណាស់​រូបនេះ​កំពុងនៅក្នុង​បន្ទប់ទឹក​ជាមួយ​កូនស្រី​របស់គាត់​។ ភ្លាមៗ​នោះ​គាត់​ក៏​បាន​​​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់​ឃាត់​ខ្លួន​តា​ចាស់​នេះ​តែម្តង​។​
​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះទៅ​ឃាត់ខ្លួន​តា​ចាស់​ល្មោភកាម​ម្នាក់​នេះ​ យកមក​កាន់​ស្នាក់ការ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរ​នាំ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕
ប្រភពពី វត្តភ្នំ