ទះឃើញ​ សាកសព​ស្ត្រី​ ម្នាក់​មាន​សភាព​ ហើម​ស្អុយរលួយ​ នៅក្នុង​ព្រៃ​

8/09/2013 0 Comments A+ a-

ខេត្តកំពង់ស្ពឺ ៖ មាន​ហេតុការណ៍​ផ្អើលឆោឡោ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី ល្ងាច​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៣ នៅ​ខាង​ជើងភ្នំ​ពាំង​ល្វា​ ស្ថិតក្នុង​ភូមិ​ពាំង​ល្វា ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ​  ខេត្ត​កំ​ពង់​ស្ពឺ ដោយសារតែ​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់​ដែ​ល​មាន​សភាព​​ហើម​ស្អុយ​រលេះរលួយ​មើលទៅ​គួរ​ឲ្យ​ញញើត​។​
​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​រត់​មកប្តឹង​សមត្ថកិច្ច​ថា​បាន​ប្រទះឃើញ​សាកសព​នារី​ម្នាក់​នៅក្នុង​គម្ពោធ​ព្រៃ​។ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ ក៏បាន​ប្រទះឃើញ​សាកសព​នារី​ម្នាក់​ដែលមាន​សភាព​ហើមរលួយ ដែល​ពិបាក​នឹង​កំណត់​អត្តសញ្ញាណ ​ព្រោះ​សាកសព​បាន​ស្លាប់​យូរថ្ងៃ​មកហើយ​ ទើ​ប​សមត្ថ​កិច្ច​ជំនាញ​រង់​ចាំ​ឲ្យ​ក្រុម​អ្នកធ្វើ​កោ​សល្យ​វិច្ច័យ​មកធ្វើការ​ត្រួត​ពិនិត្យ។
​រហូតដល់​វេលា​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៣ កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​កន្លែងកើតហេតុ​។ ដោយ​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋានថា ​សព​ស្ត្រី​ខាងលើនេះ​អាចមាន​អាយុ​ចាប់ពី​២១​ឆ្នាំ​ដល់​២៣​ឆ្នាំ មាន​កម្ពស់​ប្រហែល​១.៥០​ម៉ែត្រ ។ នៅ​ខ្លួន​សាកសព​គឺមាន​ស្លៀកខោ​ខូវប៊យ​ពណ៌​ខៀវ​ជើង​ខ្លី អាវយឺត​ខ្មៅ​និង​មាន​ពាក់​អាវកាក់​ខូវប៊យ​ពី​ក្រៅ​។ ចំពោះ​មូលហេតុ​នៃ​ការស្លាប់​សមត្ថកិច្ច​នៅ​មិនទាន់​ហ៊ាន​អះអាងថា​មកពី​មូលហេតុ​អ្វី​នោះទេ គឺ​ត្រូវ​រង់ចាំ​ធ្វើការ​ពិនិត្យ​ជា​បន្តទៀត​។​
​សមត្ថកិច្ច​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​បាន​បាត់​សមាជិក​ក្នុង​គ្រួសារ មាន​សភាព​ដូច​រៀបរាប់​ខាងលើ សូមមេត្តា​មក​ទំនាក់ទំនង​មក​សមត្ថកិច្ច​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ជនរងគ្រោះ ដើម្បី​ឈានទៅដល់​ការរក​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​៕
ប្រភពពី វត្តភ្នំ