៩ ចំណុច ដែលមិន អាចព្រងើយ កន្តើយបាន ខណៈពេល កំពុងរួមរ័ក្ស រវាងភាគី ទាំងពីរ
នៅពេលរួមរ័កជាមួយដៃគូ អ្នកគួរតែស្វែងយល់នូវចំណុចទាំង ៩ យ៉ាង ដែលអាចធ្វើឱ្យរឿងគ្រែខ្នើយរបស់អ្នក មានភាពល្អប្រសើរ និងទទួលបានភាពស្រណុកសុខស្រួល ដល់ចំណុចកំពូលជាមួយដៃគូ
របស់អ្នក។
១. មិនចេះថើប ៖ តើអ្នកជឿដែរ ឬទេថា មានអ្នកខ្លះមិនចេះថើបដៃគូទាល់តែសោះ នៅពេលរួមគ្រែខ្នើយ។ ហេតុអ្វី? ប្រហែលជាមកពីក្បាច់រួមរ័ក្សនោះ មិនបង្កលក្ខណៈងាយស្រួល ឱ្យអ្នកថើបបាន ឬមកពីអ្នកអន្ទះសារ ចង់ដល់គោលដៅឆាប់។ យើងសូមណែនាំជាយោបល់ថា អ្នកត្រូវតែចេះថើបដៃគូខ្លះផង ពីព្រោះវានឹងបន្ថែមបទពិសោធន៍ នៅក្នុងរឿងគ្រែខ្នើយរបស់អ្នក។
២. ខាំនេះខាំនោះ មុនពេលដៃគូមិនទាន់ ស្រើបស្រាលដល់កម្រិត ៖ ខណៈពេលមានអ្នកខ្លះ ចូលចិត្ដធ្វើដាក់ដៃគូ ដោយខាំញិញៗអវយវៈណាមួយ មុនពេលគេរំភើបញាប់ញ័រដោយកាមរាគ ការធ្វើបែបនេះអាចឈានទៅរកការឈឺចាប់ និងមិនសូវសុខស្រួល ឬទំនងជាធ្វើឱ្យដៃគូភ័យខ្លាចទៅវិញទេ។ ដូច្នេះ ត្រូវធ្វើឱ្យដៃគូអ្នករំភើបស្រើបស្រាលពេញទំហឹងសិន មុនពេលអ្នកខាំស្លឹកត្រចៀក ស្មា កញ្ចឹងក ឬផ្នែកណាមួយនៃរាងកាយគេ។
៣. ព្រងើយកន្ដើយត្រង់បរិវេណស្រើបស្រាល ៖ គ្មានអ្វីគួរឱ្យងឿងឆ្ងល់ទេ ត្រង់បរិវេណប្រដាប់ភេទ ជាកន្លែងដ៏ព្រឺព្រួចបំផុត ប៉ុន្ដែអ្នកក៏គួរយកចិត្ដទុកដាក់ នៅត្រង់ផ្នែកដទៃទៀតនៃរាងកាយដៃគូរបស់អ្នក និងជួនកាលនៅទូទាំងសារពាង្គកាយទាំងមូល ដូចជា ជង្គង់ កដៃ ខ្នង និងពោះ ដែលជាបរិវេណដ៏ស្រៀបស្រើបខ្លាំងផងដែរ សម្រាប់បុរស និងស្ដ្រី។
៤. ដាក់ទម្ងន់សង្កត់ដៃគូ ៖ ទោះបីអ្នកជានារីភេទក៏ដោយ ជាការប្រសើរ គួរតែប្រុងប្រយ័ត្នចេះបន្ធូរបន្ថយទម្ងន់ កុំសង្កត់លើដៃគូខ្លួនខ្លាំងពេក នៅពេលអ្នកប្រើស្នៀតនៅពីលើ។ ការធ្វើឱ្យដៃគូថប់ខ្យល់ ដកដង្ហើមមិនរួច នឹងបំពុលបរិយាកាស មិនឱ្យដៃគូរបស់ខ្លួន ទទួលបានភាពស្រណុកសុខស្រួល។
៥. ឈានដល់ចំណុចកំពូលឆាប់ពេក ឬអូសបន្លាយពេលវេលាយូរពេក ៖ ចំណុចនេះ ផ្ដោតចំពោះបុរស។ អ្នកត្រូវតែចេះទប់អារម្មណ៍ឱ្យបានល្អ ដើម្បីធានាថា អ្នកអាចដល់ចំណុចកំពូល នៅពេលវេលាដ៏សមគួរណាមួយ។ ការដល់ចំណុចកំពូលឆាប់ពេក អាចធ្វើឱ្យដៃគូហេងហាង កណ្ដោចកណ្ដែងម្នាក់ឯង ឯការអូសបន្លាយពេលវេលាយូរពេកទៀតសោត ក៏ធ្វើឱ្យដៃគូមានអារម្មណ៍ឈឺផ្សាក្ដៅរោលរាល គ្មានសេចក្ដីសុខស្រួលទៅវិញទេ។
៦. មិនឱ្យដៃគូដឹងមុនពេលដល់ចំណុចកំពូល ៖ ប្រសិនបើអ្នកឈានដល់ចំណុចកំពូលហើយ “ សម្រាប់ស្ដ្រីផងដែរ ” នៅពេលធ្វើអូរ៉ាល់សិច ឬរួមគ្រែខ្នើយ អ្នកចាំបាច់ត្រូវតែប្រាប់ដៃគូ ឱ្យបានដឹងជាមុន។ នេះ គឺជារឿងធម្មតាទេ ដោយនិយាយថា “ ខ្ញុំរកកលនឹងចេញហើយ ” ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ព្រោះប្រការនេះអាចធ្វើឱ្យដៃគូដឹងបាន។
៧. រួមគ្រែខ្នើយដូចក្នុងរឿងកុន ៖ ទោះបីជាគូស្នេហ៍ខ្លះ ពេញចិត្ដនឹងការរួមរ័ក្ស ដូចក្នុងរឿងកុនក៏ដោយ ក៏គេគួរតែនិយាយជាមួយគ្នាមុនពេលរួមរ័ក្ស ដោយក្បាច់ណាមួយនោះ។ ប្រសិនបើអ្នកចាប់ផ្ដើម រួមរ័ក្សបែបអាសអាភាស ជាមួយគូស្នេហ៍ដោយមិនដឹងថា គេចូលចិត្ដ ឬមិនចូលចិត្ដពីដំបូង ការលេងល្បែងស្នេហាលើគ្រែបែបនេះ មិនសូវជាទំនងប៉ុន្មានឡើយ។
៨. ស្ងាត់បាត់មាត់បាត់ក ៖ តើអ្នកចង់ឮសម្លេងថ្ងូររហ៊ឹះ នៅពេលដៃគូអ្នកសុខស្រួលដែរ ឬទេ? ដូច្នេះត្រូវផ្ដល់ការឱ្យតម្លៃ និងនិយាយចេញ នៅពេលអ្នកទទួលបានភាពស្រណុកសុខស្រួល ដូចជា តាមរយៈការថ្ងួចថ្ងូរបន្ដិចបន្ដួច ឬពោលពាក្យ “ សុខស្រួលខ្លាំងណាស់! ស៊ឺ!!! ស៊ឺ!!! ស៊ឺ!!! ” ដែលនឹងលើកទឹកចិត្ដបន្ថែម ឱ្យដៃគូផ្ដោតលើបរិវេណធ្វើ ឱ្យអ្នកលិទ្ធមាត់លិទ្ធកស្ទើ លោះព្រលឹងនោះ។
៩. ត្រូវចេះច្នៃប្រឌិត ៖ វាអាចធ្វើឱ្យអ្នកធូរស្បើយក្នុងអារម្មណ៍ ដូចអ្នកធ្វើលំហាត់ប្រាណអីចឹង ប៉ុន្ដែក៏ត្រូវឆាប់ស្វែងយល់ថា មនុស្សភាគច្រើន មិនសូវពេញចិត្ដនឹងទង្វើបែបនេះទេ។ ម្យ៉ាងវិញទៀត អ្នកត្រូវចេះច្នៃប្រឌិតខ្លះផង ត្រូវចេះញាប់ដៃញាប់ជើងបន្ដិច បន្ទាប់មកប្ដូរមកមួយៗវិញ ឆ្លាស់គ្នាចុះឡើងៗ ទើបអ្នកស្គាល់ពីរសជាតិប្លែកៗ និងមិនសាំ៕
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស៊ីវិល័យ

