រកឃើញថ្នាំ ញៀនជិត៦ គីឡូក្រាម ក្នុងវ៉ាលី របស់ស្ដ្រី ពីរនាក់ ដែលលាក់ ក្នុងកញ្ចប់ នំជាច្រើន
ខាងក្រោមនេះគឺជារូបភាព របស់ជនល្មើសស្រីជនជាតិ អង់គ្លេសពីរនាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងបទរត់ពន្ធថ្នាំញៀន ដែលមានតម្លៃជាង ២.៣២លានដុល្លារអាមេរិក ចេញពីប្រទេស ប៉េរ៉ូ (Peru)។កាលពីយប់ថ្ងៃទី១២ ខែសីហា ម្សិលមិញនេះ ប៉ូលីសនៅទីក្រុង លីម៉ា ប្រទេស ប៉េរ៉ូ បានរាយការណ៍ឲ្យដឹងថា មានស្រ្ដីជនជាតិ អង់គ្លេសពីរនាក់ Melissa Reid និងMichaella McCollum Connolly បានរត់ពន្ធគ្រឿងញៀន ៥.៧៨គីឡូក្រាម និងបានសារភាពពីទង្វើររបស់ពួកគេ។ នៅពេលដែលរកឃើញថ្នាំញៀន ក្នុងវ៉ាលីរបស់ពួកគេ ប៉ូលីសបានឃាត់ខ្លួនពួកគេទុក ដោយសារតែគ្មានអ្នកចេះភាសារអង់គ្លេស មកបកប្រែ។ ពួកគេទាំងពីរ និងប្រឈមមុខនឹងការដេកគុកដ៏យូរ។
កញ្ញា Reid អាយុ ១៩ឆ្នាំ មកពីក្រុង Lenzie និងកញ្ញា McCollum Connolly អាយុ ២០ឆ្នាំ មកពីក្រុង Dungannon ប្រទេសអង់គ្លេសដូចគ្នា មកធ្វើការក្នុងបារ នៅប្រទេសប៉េរ៉ូ។ ពួកគេត្រូវបានប៉ូលីសចាប់ខ្លួន កាលពីថ្ងៃអង្គារិ៍សប្ដាហ៍មុន ក្នុងព្រលានយន្ដហោះ នៃទីក្រុង លីម៉ា។ ថ្នាំញៀនរបស់ពួកគេមានទំងន់សរុបជិត ៦គីឡូ ដែលបានដាក់នៅក្នុង កញ្ចប់នំជាច្រើន ហើយដាក់នៅក្នុងវ៉ាលីរបស់ពួកគេ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? ឥលូវនេះការជួញដូរថ្នាំញៀន គឺមានកាន់តែច្រើនទៅៗ នៅក្នុងប្រទេសយើង ហើយវិធីនៃការលាក់ថ្នាំក៏មានច្រើន ហើយខាងលើនេះគឺជាវិធីមួយ ដែលប៉ូលីសកម្ពុជាគួរកត់សំគាល់។
ប្រភព ខ្មែរឡូត

