តោះទៅ មើល វីដេអូ ត្រីឆ្លាមក្បាល ញញួរ បង្កើតកូន នៅមុខ អ្នកទេសចរ ជាច្រើន

8/13/2013 0 Comments A+ a-

ហេតុការណ៍គួរអោយភ្ញាក់ផ្អើល មួយបានកើតឡើង នៅឯ ឆ្នេរសមុទ្រ Panama ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដោយអ្នកនេសាទ បានចាប់បាន ត្រីឆ្លាមក្បាលញញួរមួយក្បាល ហើយខណៈពេលនោះ វាបានបង្កើតកូន ជាច្រើនក្បាលបន្តបន្ទាប់។
អ្នកទេសចរ ក្មេងចាស់ ទាំងប្រុស ទាំងស្រី មាន ការភ្ញាក់ផ្អើល និងនាំ គ្នា ចោមរោម មើល ត្រីឆ្លាមក្បាលញញួរ កំពុងបង្កើតកូន ជាច្រើនក្បាលចេញមកក្រៅ ជាបន្តបន្ទាប់ ដោយ អ្នកខ្លះ បានយកកាម៉ារ៉ា មកថតសកម្មភាព ដ៏កម្រនេះ ទុកផងដែរ។
ចង់ដឹងថា វីដេអូ ដែលគេថតបាន ពី ត្រីឆ្លាមក្បាលញញួរ បង្កើតកូននេះ យ៉ាងណា សូមប្រិយមិត្តទៅទស្សនា វីដេអូ ទាំងអស់គ្នា៖




តើលោកអ្នកយល់យ៉ាងណាដែរ ឬក៏ ត្រីឆ្លាមក្បាលញញួរ ភ័យពេក?

ប្រភព ខ្មែរឡូត