ប្រទះឃើញ​ សាកសព​បុរស ជា​អ្នក​នេសាទ​ ម្នាក់​អណ្តែត​ មក​ទើ​ជាប់​ នឹង​កំប្លោក

8/14/2013 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង កាលពី​វេលា​ព្រឹក​ទី​១៣ ខែសីហា ឆ្នាំ​២០១៣ នៅ​ក្នុងភូមិ​​ក្បាល​ដំរី ឃុំ​​​ត្រ​ពាំង​​ចាន់ ស្រុក​បរិបូរ​ណ៌ ដោយ​សារ​តែ​​ប្រ​ជា​ពល​រដ្ឋ​​បាន​​ប្រ​ទះ​ឃើញ​  សាកសព​បុរស​ម្នាក់ ដែល​មាន​សភាព​ហើម​ស្អុយរលួយ​ អណ្តែត​ជាប់​ទើ​នឹង​ដើម​កំប្លោក​។
​បើតាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​មានឈ្មោះ អ៊ួ​ន សី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​មុខរ​​បរជា​អ្នកនេសាទ មាន​ទីលំនៅ​ក្នុងភូមិ​តា​ក្រៀម ឃុំ​អន្លង់​សំណ ស្រុក​ជាយក្រែង ខេត្តសៀមរាប​។ បើតាមការ​​រៀបរាប់​ពី​ក្រុម​​អ្នក​នេសាទ​ដែលជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៦ ខែសីហា ក្រុម​ខ្លួន​រួម​និង​ជនរងគ្រោះ​បាន​​​សណ្តោង​ទូក​​គ្នា​ពី​ខេត្តសៀមរាប ដើម្បី​​មក​នេសាទ​ត្រី​នៅក្នុង​ខេត្តកំពង់ឆ្នាំង គឺ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ។​
​ខណៈពេលដែល​សណ្តោង​ទូក​គ្នា​នោះ ពួកគាត់​មិនដឹងថា ជនរងគ្រោះ​បាន​ធ្លាក់ទឹក​តាំងពី​កន្លែង​ណា​នោះទេ រហូត​ទាល់តែ​ទៅដល់​គោលដៅ​ដែល​ត្រូវ​សម្រាក ស្រាប់តែ​បាត់​ជនរងគ្រោះ​ ពួកគេ​ក៏​នាំគ្នា​ ​ជិះទូក​និង​កាណូត​ដើររក​ក៏​នៅតែ​មិនឃើញ​។ លុះដល់​វេលា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៣ ​ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ សាកស​ព​ជន​រងគ្រោះ​​មាន​សភាព​ហើម​ស្អុយរលួយទើ​ជាប់​នឹង​កំប្លោក​តែម្តង​។​
បន្ទាប់ពី​កើតហេតុការណ៍​​ភ្ញាក់​ផ្អើ​ល​ភ្លាមៗ​ ក្រុម​សមត្ថកិច្ច​ជំនាញ​ក៏បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​បាន សន្និដ្ឋានថា ជនរងគ្រោះ​ពិត​ជា​​ស្លាប់​ដោយសារតែ​លង់ទឹក មិនមែនជា​ករណី​ឃាតកម្ម​នោះទេ​។ បច្ចុ​ប្បន្ន​​សាក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យតាម​ប្រ​ពៃណី នៅឯ​ស្រុកកំណើត​៕
ប្រភពពី វត្តភ្នំ