កណ្ដុរដ៏ក្លាហាន មួយក្បាល បានព្យាយាម សង្គ្រោះមិត្តរបស់វា តែចុងក្រោយ ត្រូវពស់លេបទាំងពីរ
សត្វកណ្ដុរសពីរក្បាល ត្រូវបានគេដាក់ចូលក្នុងទ្រុងសត្វពស់ ដើម្បីទុកជាចំណីរបស់ពស់ ក្នុងសួនសត្វ HangZhou ខេត្ត ZheJiang ប្រទេសចិន។ វាពិតជារឿងមួយគួរឲ្យអាណិត តែប្រិយមិត្តទាយទៅមើល ថាមានអ្វីកើតឡើងពេលដែល កណ្ដុរទាំងពីរជួបជាមួយនឹងពស់?
គ្មាននរណាម្នាក់នឹកស្មានដល់នោះទេ ភ្ញៀវទេសចរទាំងអស់ដែលឈរមើល ការឲ្យចំណីសត្វពោះនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលសត្វពស់បៃតង ចាប់កូនកណ្ដុរសមួយស៊ីជាអាហារ ស្រាប់តែកូនកណ្ដុរដ៏ក្លាហានមួយទៀត បានចូលជួយគ្នារបស់វា ដោយប្រើកំលាំងចុងក្រោយរបស់វា។ វាបានលោតទៅពីលើក្បាលរបស់ពស់ ហើយខំខាំពស់នោះ ហើយលោតចុះ លោតឡើងជាច្រើនដង តែគួរឲ្យស្ដាយគេនៅតែមិនអាចជួយសង្គ្រោះ មិត្តរបស់គេបានដ៏ដែរ ពស់បៃតងមួយនោះបានលេប កូនកណ្ដុរសចូលទៅក្នុងពស់បាត់។ ចំណែកឯកូនកណ្ដុរដ៏ក្លាហាននោះ ក្រោយពីមិនអាចជួយមិត្តរបស់វាបាន វាបានរត់ទៅពួននៅជ្រុងម្ខាងនៃទ្រុង តែគួរឲ្យស្ដាយ គេក៏ត្រូវបានសត្វពស់ដ៏ស្រែកឃ្លានមួយនោះ ស៊ីជាអាហារដែរ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នេះគឺជារឿងដ៏អស្ចារ្យមិនគួរឲ្យជឿមួយ តែវាធ្វើឲ្យអ្នកទស្សនាខ្លោចផ្សាចិត្ត និងសោកស្ដាយយ៉ាងខ្លាំង។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖
កែសម្រួលដោយ អៀង