ចូល​វាយ​ ដល់ក្នុងផ្ទះ របួស​៣​នាក់ ពលរដ្ឋ​ចាប់ បាន​មួយ​ដៃ មួយ​ជើង ដង្ហើមចង្រិត​

8/08/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ​៖ បុរស​២​នាក់​និង​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​ករណី​បង្ក​របួស​ស្នា​មួយ ដែល​ជនបង្ក​បាន​ចូលទៅ​វាយ​ដល់​ក្នុងផ្ទះ​។​ទីបំផុត​ប្រជាពលរដ្ឋ​ចាប់​ជ​ន​បង្ក​រ​បាន​វាយ​មួយ​ដៃ មួយ​ជើង​ម្នាក់​នៅសល់តែ​ដង្ហើមចង្រិត ។  ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១:00 នៅ​ចំណុច​ផ្លូវ​លេខ​១០៣ ផ្ទះ​លេខ​២៦៧ ក្រុមទី​១២ ភូមិ​ទួល​គោ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។​
ករណីនេះ​បង្កឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ រ៉េត អាយុ​ជាង​៣០​ឆ្នាំ បាន​យក​ដំបង​ទីប​ប្រវែង​១​ម៉ែត្រ ទៅ​វាយ​លើ​បុរស​ឈ្មោះ​ភា អាយុ ជាង​២០ ឆ្នាំ បណ្ដាល​ឲ្យ រងរបួស​ធ្ងន់ និង​ឈ្មោះ ម៉ី សុ​ភី អាយុ ៥៦​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ ញ៉ឹក ធីតា ភេទ​ស្រី អាយុ ៤៥​ឆ្នាំ (​ទាំងពីរ​នាក់​ជា​ប្ដី​ប្រពន្ធ​) បណ្ដាល​ឲ្យ​រងរបួស​យ៉ាងដំណំ ។​
ក្រោយពី​វាយ​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ​ហើយ ជនបង្ក ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​វ៉ៃ មួយ​ដែ​មួយ​ជើង សល់​ដង្ហើមចង្រិត ត្រូវបាន​រថយន្ត​សាមុយ ដឹកយក​មកកាន់​គ្លី​នី​ក​ឯកជន ឃឹម​រ៉ានី​ទួលគោក ទាំង​ជនរងគ្រោះ​ដែល​របួសធ្ងន់​ឈ្មោះ ភា និង​ជនបង្ក ដោយមាន​សមត្ថកិច្ច​យាម​ការពារ​ផង ។​
ក្នុង​សំណុំ​រឿងនេះ​គេ​មិនទាន់​ដឹង​ប្រាកដថា ផ្ដើម​ពី​មូលហេតុ​អ្វី​ទេ ដែល​ជនបង្ក បាន​ចូលទៅ​វាយ​ជនរងគ្រោះ​ដល់​ក្នុងផ្ទះ​បណ្ដាល ឲ្យ​រងរបួស​រហូត​៣​នាក់​នោះ ៕
900fce0e-267e-40ef-aef1-ec935d3848b0 277f4812-0e20-4bb0-8ce5-06a92d53cae1

ប្រភពពី កំណើតថ្មី