នារីម្នាក់ រងរបួស ក្រោមភ្នែក និងថ្ងាស់ យ៉ាងធ្ងន់ធ្ងរ ដោយសារ តែម៉ាស៊ីថត រូបរបស់នាង
កីឡាទាំងឡាយ តែងតែអាចផ្ដល់នូវគ្រោះថ្នាក់ដល់កីឡាករ ក៏ដូចជាស្រ្ដីម្នាក់នេះ ត្រូវបានរងបួសភ្នែកទាំងពីរ និងថ្ងាស់គួរឲ្យខ្លាច ដោយសារតែម៉ាស៊ីនកាមេរ៉ារបស់នាងផ្ទាល់ ខណៈពេលដែលនាងកំពុងថតរូប លើទូកមួយ។
អ្នកនាង Dawn Kish គឺជាអ្នកថតរូបកីឡាផ្សងព្រេង ដ៏អស្ចារ្យមួយរូប តែសំណាងអាក្រក់ បែរជាធ្វើឲ្យភ្នែករបស់នាង រងរបួសឡើងខៀវភ្នែក ពេលដែលមុខរបស់នាង បុកទៅនឹងកាមេរ៉ា។ Kish មកពីទីក្រុង Flagstaff ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានជិះក្បូនតាមដងទន្លេ Grand Canyon និងរងរបួសខណៈពេលដែលធ្វើដំណើរ។
នាងបានប្រាប់ថា ដោយសារតែទឹកហូរខ្លាំងពេក ធ្វើឲ្យនាងបាត់បង់លំនឹង ហើយក៏បានបុកជាមួយនឹងកាមេរ៉ា ដែលនាងកាន់នៅដៃ ប្រុងនឹងថតទេសភាពដ៏ស្រស់ស្អាត។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការថតរូប?
ប្រភព : ខ្មែរឡូត