ផឹកស៊ី​មិន​ ប្រមាណ​ខ្លួន មិត្តភក្តិ​ដឹក​ ចេញពីខារ៉ាអូខេ ទៅផ្ទះ​ធ្លាក់​ពីលើ​ម៉ូតូ រងរបួស​ធ្ងន់

8/14/2013 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ផឹកស៊ី មិន​ប្រមាណ​ខ្លួន ដល់​ថ្នាក់​ស្រវឹង​ ក្នុង​ហាង​ខារ៉ាអូខេ រហូតដល់​បាត់បង់​ស្មារតី ត្រូវបាន​មិត្តភក្តិ​ជួយ​ដឹក​តាម​ម៉ូតូ នាំយកទៅ​ផ្ទះ​តែ​ចៃដន្យ​ បាន​ធ្លាក់​ពីលើ​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់កាលពី​វេលា​ម៉ោង ៧​និង​៤៥​នាទី យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ មុខ​រោងចក្រ​កាត់ដេរ ស្ថិតក្នុង​ភូមិ​ទី​៨ ខែសីហា ឆ្នាំ​២០១៣ ។
 ​នៅ​មុនពេល​កើតហេតុ សមត្ថកិច្ច​បាន​ដើរល្បាត នៅក្នុង​មូលដ្ឋាន ក៏​ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់ បាន​ដេក​ដួល​និង​រង របួស​យ៉ាង ធ្ងន់ធ្ងរ សន្លប់​ក្នុង​ថ្លុកឈាម បន្ទាប់ពី​ធ្លាក់​ពីលើ​ម៉ូតូ ហើយក៏​បាន ហៅ​រថយន្ត​ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះ​មានឈ្មោះ ព្រហ្ម ស្រ៊េ​ង អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ទ្រព្យ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕
ប្រភពពី វត្តភ្នំ