ប្លន់ប៉ះចំម៉ូតូ នាយរងប៉ុស្តិ៍ នគរបាលចាប់ ខ្លួនបាន៤នាក់
ខេត្តមណ្ឌលគិរី៖ នគរបាលបានចាប់ឃាត់ខ្លួន ជនសង្ស័យ ៤នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាព ស្ទាក់វាយប្លន់ យកម៉ូតូនាយរងនគរបាលប៉ុស្តិ៍ ស្រែព្រះ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ សីហា ២០១៣ ស្ថិតនៅភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា។ នគរបាលបានឲ្យដឹងថា ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាព ស្ទាក់ម៉ូតូរបស់នាយរងប៉ុស្តិ៏នោះ មានឈ្មោះ ១.ឈ្មោះញៀវ សុភ័ក្រ ប្រុស អាយុ២៥ឆ្នាំ។ ២.ឈ្មោះផាន្នី ឆៃលាង ប្រុស អាយុ១៩ឆ្នាំ។ ៣.ឈ្មោះ លុត ថង ប្រុស អាយុ ២៤ ឆ្នាំ ទាំងបីនាក់ ជាជនជាតិភាគតិចព្នង ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ ជនសង្ស័យទី៤ឈ្មោះអាន ផា ប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិ ជ័យយោ ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
ជនរងគ្រោះមានឈ្មោះមា ធុល ប្រុស អាយុ៣៥ឆ្នាំ ជានាយរងប៉ុស្តិ៏ស្រែព្រះ ជិះម៉ូតូម៉ាកស្មាក់រីវ៉ូពាក់ស្លាកលេខន-ប។
លោកមា ធុល បាននិយាយថា ពេលគាត់កំពុងជិះម៉ូតូ ល្បាត ក៏ស្រាប់តែ មានក្រុមម នុស្ស៤នាក់ជិះម៉ូតូពីរគ្រឿង ម៉ាកវ៉ិចឈអ៊ិច ពណ៌ក្រហមពុំមានពាក់ស្លាក់លេខ បានមកឈប់កាក់ ពេញផ្លូវហើយបានស្រែក សម្រុតឲ្យខ្លូនចុះចេញពីម៉ូតូ។ ប៉ុន្តែ ពេលនោះបានដកកាំភ្លើងខ្លីពីចង្កេះ ទើបក្រុមនោះនាំគ្នាជិះម៉ូតូគេចចេញ ពីកន្លែងកើតហេតុឆ្ពោះមកកាន់ផ្លូវផ្សារកែវសីមា។លោកក៏បានរាយការណ៍ទៅអធិការនគរបាលស្រុកកែវសីមា ហើយក៏ស្ទាក់ចាប់បាន ចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ត្រូវបានសមត្ថកិច្ចសាកសួរកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕ ករុណា