បុរសម្នាក់ដើរ ចាក់អ្នកដទៃ ដោយសារតែ បញ្ហាគ្រួសារ
បុរសអាយុ ២៤ឆ្នាំម្នាក់ បានវាយប្រហារទៅលើក្មេងមួយក្រុម នៅលើរថយន្ដក្រុង នៃខេត្ដ Henan ប្រទេសចិន កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៣មុននេះ ដែលបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និងចាប់ខ្លួនបានខណៈពេលដែល បុរសជាជនល្មើសនេះអង្គុយបរិភោគផ្លែឪឡឹក។
តាមសារព័ត៌មានរបស់សៀងហៃបាន បន្ថែមឲ្យដឹងថា បុរសនេះត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារក្រោយពីមានហេតុការណ៍នេះ នៅក្នុងផ្សារមួយកន្លែង ដែលបុរសនេះនៅពាក់អាវប្រឡាក់ឈាម និងអង្គុយញ៉ាំផ្លែឪឡឹក ធ្វើហាក់ដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។ តាមការសើុបអង្កេតបាន ឲ្យដឹងថា មូលហេតុដែលឈានឲ្យបុរសនេះ ដើរចាក់់អ្នកដទៃនៅក្នុងរថយន្ដក្រុងនោះ ដោយសារតែជំលោះនៅក្នុងក្រុមគ្រួសារ ដែលជាលទ្ធផលគឺបុរសនេះ បានសម្លាប់មនុស្ស៣នាក់ ដែលមានក្មេងប្រុស២នាក់ អាយុចន្លោះពី ១០ ទៅ ១៧ឆ្នាំ និង ក្មេងស្រីម្នាក់ដែលមានអាយុ ១០ខែ នៅមានមនុស្សជាច្រើននាក់ទៀត រងរបួស និងកំពុងតែធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យ។
យ៉ាងណាមិញ គ្រប់បញ្ហា និងរឿងរ៉ាវទាំងឡាយ សុទ្ធសឹងតែមានដំណោះស្រាយ ដូចនេះសូមកុំយកកំហឹងរបស់ខ្លួន ទៅជះលើអ្នកដទៃ៕
ខ្មែរឡូត