ហុងកុងអ៊ែរឡាញ ឲ្យបុគ្គលិកទៅ ហ្វឹកហាត់ ក្បាច់កុងហ្វូ
បន្ទាប់ពីមានការណែនាំគំនិតថ្មី កាលពីឆ្នាំ ២០១១ ហុងកុងអ៊ែរឡាញ នៅពេលនេះ បានចាប់ផ្ដើមធ្វើការ បង្វឹកហាត់ គ្រប់សមាជិកនៃបុគ្គលិករបស់ខ្លួនទាំងអស់ ឲ្យចេះ Wing Chun កុងហ្វូ ដើម្បីងាយស្រួលក្នុងការ ធ្វើឲ្យមានចិត្ដគំនិងរឹងប៉ឹង និងជួយសម្រួលដល់សុខភាពផងដែរ តែមិនមែនសម្រាប់យកទៅ វាយគ្នានោះទេ។
យោងតាមភិតផលឌេលី បានឲ្យដឹងទៀតថា Wing Chun គឺជាក្បាច់កុងហ្វូ ដែលមនុស្សគ្រប់គ្នា មិនថាចាស់ឬ ក្មេង ស្រីឬប្រុស ឬក៏មានអាការៈសុខភាពបែបណានោះទេ ក៏អាចហ្វឹកហាត់ក្បាច់នេះបានដែរ ហើយវាក៏ជាសិល្បះដ៏ចំណាស់មួយរបស់ជនជាតិចិនផងដែរ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុននេះក៏បាននិយាយថា ការហ្វឹកហាត់នេះដើម្បីងាយស្រួល ដល់បុគ្គលិក ក្នុងការបម្រើសេវាកម្មទៅដល់អ្នកដំណើរ។
តើប្រិយមិត្ដយល់យ៉ាងណា ដែលឲ្យបុគ្គលិកស្រីៗ ទៅរៀនក្បាច់បែបនេះ?
ខ្មែរឡូត