ចិននឹងបោះ បង់ច្បាប់កូន មួយនៅចុងឆ្នាំ
រដ្ឋាភិបាលទីក្រុងប៉េកាំងអាចនឹងលុបចោលច្បាប់អនុញ្ញាតឱ្យមានកូន ត្រឹមតែមួយនៅចុងឆ្នាំ២០១៣នេះ ក្រោយពីមានព័ត៌មានជាច្រើនបានផ្សព្វ ផ្សាយពីការកែទម្រង់គោលនយោបាយ ផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ក្រោយរយៈពេលជាង១ទសវត្សរ៍អនុវត្ដ យ៉ាងតឹងតែងនោះ ។
កន្លងមក សារព័ត៌មានស៊ីនហួរបស់ ចិនក៏បានផ្សព្វផ្សាយដោយដកស្រង់សម្ដី ក្រុមបង្កើតគម្រោងនយោបាយរបស់ ចិនអាចអនុញ្ញាតឱ្យគូស្វាមី ភរិយាមាន កូនលើសពីម្នាក់ ហើយបើសូម្បីគូស្វាមី ភរិយា នោះមានម្នាក់ធ្លាប់មានគ្រួសារ និងធ្លាប់មានកូនរួចហើយក៏ដោយ ។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាន ឱ្យដឹងថា គ្រួសារទាំងឡាយក្នុងប្រទេស ចិនដែលមានបំណងចង់បានកូនទី២ អាចចាប់ផ្ដើមយកកូនបាននៅក្រោយ ឆ្នាំ២០១៥ ។
តាមការប៉ាន់ប្រមាណ ប្រសិនបើចិន អនុញ្ញាតឱ្យគ្រួសារនីមួយៗយកកូនបានពីរនាក់នោះ គឺចិននៅមានទារក៩,៥ លាននាក់ក្នុងរយៈពេល៥ឆ្នាំដំបូងដែល ច្បាប់អនុញ្ញាត ស្មើ២លាននាក់ក្នុងមួយឆ្នាំ ។ បច្ចុប្បន្នជារៀងរាល់ឆ្នាំមានកុមារ កើតមកដល់ទៅ១៦លាននាក់ទូទាំង ប្រទេសចិន ។ ចំនួនប្រជាពលរដ្ឋចិននឹងកើនឡើងខ្ពស់បំផុតនៅឆ្នាំ២០២០ ដែលមានពល រដ្ឋសរុបដល់ទៅ១,៤ពាន់លាននាក់ ។ ប៉ុន្ដែដល់ឆ្នាំ២០៥០ចំនួនពលរដ្ឋចាស់ៗ ដែលមានវ័យ៦៥ឆ្នាំឡើងទៅមាន២៩ ភាគរយក្នុងចំណោមពលរដ្ឋទាំងអស់ជា ក្ដីកង្វល់យ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលចិន ៕
- ប្រភពពីនគរវត្ត