ចេញពី​ខារ៉ាអូខេ​ ឲ្យ​ស្រី​ស្នេហ៍​ជិះ​ ម៉ូតូ​ដឹក ចាប់​ហ្វ្រាំង​មុខ​ ភ្លាមៗ​បោក​ប៉ើង​ ផ្ទប់​ជាមួយ​ជ្រុង​ របង​សាលាដំបូង​ ស្លាប់​ភ្លាមៗ​

8/02/2013 0 Comments A+ a-

​ភ្នំពេញ​៖​បុរស​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​ជា​យោធា​ម្នា​ក់បាន​ប្រេះ​លលាដ៍​ស្លាប់​នៅ​និង​កន្លែងកើតហេតុ យ៉ាង​អ​ណោ​ច​អ​ធ័​ម ខណៈពេល​ចេញពី​ផឹក​នៅ​ខារ៉ាអូខេ​មួយ​ស្រវឹង ក៏​ឲ្យ​ស្រី​ស្នេហ៍ បើក​ម៉ូតូ រួច​បុរស​ខាងលើ​បាន​ជិះ​ពីក្រោយ ស្រាប់តែ​មកដល់​ចំណុច​ផ្លូវកែង បម្រុង​បត់​ទៅ​ផ្លូវ​មួយទៀត ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំងដៃ​ភ្លាៗ ជាហេតុ​ធ្វើ​ឲ្យ​បុរសរងគ្រោះ​បោក​ផ្ទប់​ប៉ើង​ទៅ​បោក​ក្បាល​និង​ជ្រុង​របង​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៣ ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េត កែង​ផ្លូវ​២១៧ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​
​បុរសរងគ្រោះ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា​ឡាយ ព​ញ្ញ​វ័​ន្ត អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ល្អាង ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង ។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​បុរសរងគ្រោះ​ខាងលើ​មាន​ស្ថាន​ភាពស្រវឹង នៅពេលដែល​ចេញពី​ខារ៉ាអូខេ​មួយកន្លែង ក៏​ឲ្យ​ស្រី​ស្នេហ៍​ដឹក​តាម​ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ក្រហម​លាយ​ខ្មៅ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ​មកដល់​មុខ​ធនាគា​អេស៊ីលីដា ក៏​បត់​ឆ្វេង ឡើងទៅ​ផ្លូវ​២១៧ ក្នុង​ល្បឿន​លឿន ហើយ​បាន​ចាប់​ហ្វ្រាំងដៃ​បង្អង់​ល្បឿន​ភ្លាមៗ ជា​បណ្តាល​ឲ្យ​បុរស​អង្គុយ​ពីក្រោយ បោក​ប៉ើង​ខ្ទាត​ទៅ​បោក​ក្បាល​និង​ជ្រុង​របង​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រេះ​លលាដ៍​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង ។​ចំ​ណែ​ស្រី​ស្នេហ៍​ភ័យ​ស្លនស្លោ​ពេក បាន​ទុក​ម៉ូតូ​និង​បុរសរងគ្រោះ​ចោល រួច​ហៅ​ម៉ូតូឌុប​ជិះ​គេចខ្លួន​បាត់ស្រមោល ។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ខណ្ឌ​៧​មករា​បាន​ចុះ​មកដល់​ភ្លាមៗ បាន​ព្យាយាម​ទាក់ទង​ទៅ​ក្រុមគ្រួសារ មក​ទទួលយក​សាកស​ព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​និង​ម៉ូតូ​ប្រគល់​ម៉ូតូ​បុរសរងគ្រោះ​ទៅ​ឲ្យ​ក្រុមគ្រួសារ​រងគ្រោះ ៕
ប្រភពពីទស្សនៈខ្មែរ