ក្រុម​កង​ កម្លាំង​ពិ​សេស ដែល​ខ្លាំង និង​មាន​ឥទ្ធិ​ពល​ ជាង​គេ​ទាំ​ង ១០

8/07/2013 0 Comments A+ a-

បន្ទាប់ពីឆ្លងកាត់សង្គ្រាមជាបន្តបន្ទាប់មក បណ្ដាប្រទេសមួយចំនួនបានបង្កើតនូវក្រុមកងកម្លាំងពិសេសផ្ទាល់ខ្លួន ដើម្បីការពារស្ថេរភាព សន្ដិសុខជាតិ និងការពារពីការឈ្លានពាន របស់ប្រទេសជិតខាង។
កងកម្លាំងប្រដាប់អាវុធមួយចំនួន បានវឹកហាត់យ៉ាងស្ទាត់ជំនាញ និងខ្លាំងក្លាបំផុត ប៉ុន្តែក៏មានស្លាប់ច្រើនផងដែរ។ កងកម្លាំងនីមួយៗស្ម័គ្រស្លាប់ ដើម្បីការពារប្រទេសជាតិ ដោយចង់បានលិខិតសរសើរនោះទេ សំខាន់គឺដោយតែប្រតិបត្តិការរបស់ខ្លួន ទទួលបានជោគជ័យ។ តើកងកម្លាំងពិសេស មួយណាដែលខ្លាំងជាងគេ?
ខាងក្រោមនេះជាបញ្ជីរាយនាម នៃក្រុមកងកម្លាំងពិសេស ដែលខ្លាំងក្លា និងមានឥទ្ធិពល ជាងគេនៅលើលោក (ចំណាត់ថ្នាក់ត្រូវបាន ផ្ដល់ឲ្យតាមរយៈភាពជោគជ័យ នៃប្រតិបត្តិការ)៖
១០. Spacial Air Sevice Regiment(SAS)៖ ជាកងវរសេនាធំពិសេស របស់អូស្ត្រាលី។ កងកម្លាំងមួយនេះត្រូវបាន គេចាត់ទុកថាជាកងកម្លាំងវិរជន នៃកងទ័ពអូស្ត្រាលី។ កងកម្លាំងមួយនេះ ត្រូវបានបែងចែកជា ៣ក្រុមធំៗ សម្រាប់ចេញប្រតិបត្តិការ។ SAS ត្រូវបានទទួលការបណ្ដុះបណ្ដាល សម្រាប់ត្រួតពិនិត្យ ឈ្លបយកការណ៍ បង្ក្រាបភេរវកម្ម និងប្រតិបត្តិការពិសេស។ ប្រធានក្រុមរបស់កងកម្លាំងនេះចំនួន ២រូបគឺលោក Ben Robert និង Mark Donaldson ទទួលបានពាន Victoria Cross របស់អូស្ត្រាលី នៃការអនុវត្តប្រតិបត្តិការ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន។

៩.Eko Cobra៖ ជាក្រុមកងកម្លាំងវិរជនពស់វែក របស់ប្រទេសអូទ្រីស ដែលមានសមាជិក ប្រមាណជា ២០០នាក់ សុទ្ធតែបុរស។ ក្រុមនេះត្រូវបានប្រជាជន នៅក្នុងប្រទេសឲ្យតម្លៃ និងសេចក្ដីគោរព ។  ក្រុមកងកម្លាំងមួយនេះ មិនមែនជាផ្នែកមួយ នៃស្ថាប័នប៉ូលិសនោះទេ ប៉ុន្តែស្ថិតក្រោមការបង្គាប់បញ្ជា ពីក្រសួងមហាផ្ទៃ។ Eko Cobra ជាកងកម្លាំងពិសេស ក្នុងការបង្ក្រាបភេរវកម្ម ដែលធ្លាប់មានស្នាដៃល្អៗជាច្រើន។
Looking Today
៨.British SAS៖ ជាកងវរសេនាធំពិសេស របស់ចក្រភពអង់គ្លេស។ កងកម្លាំងមួយនេះ ទទួលការវឹកហាត់យ៉ាងជំនាញ ក្នុងការចេញប្រតិបត្តិការពិសេស នៅលើបណ្ដាប្រទេស មួយចំនួននៅលើពិភពលោក។ ពួកនេះបានយកព្រៃភ្នំ វាលខ្សាច់ និយាយរួមកន្លែងជាច្រើន សម្រាប់ធ្វើទីស្នាក់នៅ ក្នុងពេលចេញប្រតិបត្តិការ។ ពួកនេះធ្លាប់បានទទួលជោគជ័យជាច្រើន ក្នុងការរំដោះចំណាប់ខ្មាំង ពីពួកភេរវករ ដែលបានធ្វើភេរវកម្ម។
Looking Today
៧. Delta Force៖ ត្រូវបានគេស្គាល់ថាជាកងកម្លាំង ប្រតិបត្តិការពិសេស ដំបូងរបស់សហរដ្ឋអាមេរិក ដែលក្រុមមួយក្នុងចំណោម ក្រុមប្រតិបត្តិការពិសេស ទាំងបួនរបស់អាមេរិក ដែលទទួលបញ្ជាពិសេស ក្នុងការបង្ហាញភេរវកម្ម។ កាលពីឆ្នាំ ២០០៣ ក្រុមនេះបានដើរតួយ៉ាងសំខាន់ នៅក្នុងសង្គ្រាមអ៊ីរ៉ាក់។
Looking Today
៦. Special Service Group (SSG)៖ ជាក្រុមវិរជនប្រយុទ្ធពិសេស របស់ប្រទេសប៉ាគីស្ថាន។ កាលពីឆ្នាំ ១៩៩៥ មានពួកក្រុមចាប់ជំរិត របស់អាហ្វហ្គានីស្ថានចំនួន ៣នាក់ បានចាប់យករថយន្តដឹកសិស្ស ដែលនៅក្នុងនោះមានគ្រូ ៤នាក់ និងសិស្សជាច្រើន ក្រោយការចរចារមិនសម្រេច រដ្ឋាភិបាលក៏បានបញ្ជាឲ្យក្រុម SSG ចេញប្រតិបត្តិការ ជាលទ្ធផលក្រុមនេះ បានរំដោះគ្រូ និងសិស្សបានដោយជោគជ័យ ព្រមទាំងបានសម្លាប់ ពួកក្រុមចោរថែមទៀតផង។
Looking Today
៥. Kopassus៖ ជាកងកម្លាំងប្រដាប់អាវុធពិសេស របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ១៩៥២។ ក្រុមនេះចេញប្រតិបត្តិការ ក្រោមការបង្គាប់បញ្ជា របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដោយផ្ទាល់ ក្នុងការបង្ក្រាបកុបកម្ម បាតុកម្ម ភេរវកម្ម និងបំបែកហ្វូងមនុស្សយកការណ៍។ ជោគជ័យដ៏ធំមួយ របស់ក្រុមនេះ គឺកាលពីឆ្នាំ ១៩៨១ ក្រុមអ្នកប៉ះបោរ បានចាប់យកយន្តហោះ Garuda Flight 206 ដែលមានមនុស្សជាច្រើន ជាចំណាប់ខ្មាំង ពេលនោះ Kopassus បានចេញប្រតិបត្តិការ ដោយបានរំដោះចំណាប់ខ្មាំង និងបានសម្លាប់ក្រុមចាប់ជំរិត ព្រមចាប់ខ្លួនអ្នកដែលនៅរស់។
Looking Today
៤. Sayeret Matkal៖ ជាកងកម្លាំងប្រតិបត្តិការពិសេស ដែលស្ថិតនៅក្រោមបញ្ជាការ របស់ក្រសួងការពារជាតិអ៊ីស្រាអែល។ ក្រុមនេះត្រូវបានគេទទួលស្គាល់ថា ជាកងកម្លាំងពិសេស ដែលមានជំនាញខាងសិល្បៈក្បាច់គុណ មិនសូវប្រើប្រាស់អាវុធ។ ក្រុមនេះធ្លាប់បានទទួលនូវ ជោគជ័យជាច្រើន លើការរំដោះចំណាប់ខ្មាំង បង្ក្រាបភេរវកម្ម។ Sayeret Matkal ទទួលការវឹកហាត់យ៉ាងច្រើន ដូចជា ៤ខែដំបូង ហាត់មូលដ្ឋាន ក្បូនទ័ពថ្មើរជើង ទ័ពឆ័ត្រយោង បន្ទាប់មកហាត់អនុវត្តទ័ព ថ្មើរជើងចំនួន ២ខែ និងហាត់លោតឆ័ត្រយោងចំនួន ៣សប្ដាហ៍ ដោយមកទៀតចាប់ផ្ដើម ហាត់បង្ក្រាបភេរវកម្ម រំដោះចំណាប់ខ្មាំង។
Looking Today
៣. The Kaibiles៖ ជាកងកម្លាំងប្រតិបត្តិការពិសេស របស់ប្រទេស Guatemala។ ក្រុមនេះត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់បង្ក្រាបកូបកម្ម និងប្រតិបត្តិនៅក្នុងសង្គ្រាម។ The Kaibiles គោរពទៅតាមបាវចនា “បើសិនខ្ញុំសម្រុកទៅមុន ត្រូវដើរតាមខ្ញុំ បើសិនខ្ញុំឈប់ ត្រូវជំរុញខ្ញុំឲ្យទៅមុខ បើសិនខ្ញុំចុះចាញ់ ត្រូវសម្លាប់ខ្ញុំ”។ មានន័យថារាល់ពេលចេញ ប្រតិបត្តិការត្រូវស្ដាប់មេ និងត្រូវសម្រុកទៅមុខជានិច្ច ដោយមិនរុញរា ហើយគ្មានពាក្យថា ចុះចាញ់នោះទេ។
Looking Today
២. Alpha Group៖ ជាក្រុមប្រឆាំងភេរវកម្មពិសេស របស់ប្រទេសរុស្ស៊ី។ ក្រុមនេះត្រូវបាន បង្កើតឡើងកាលពីឆ្នាំ ១៩៧៤ ដោយសហភាពសូវៀត ក្នុងការប្រតិបត្តិការពិសេស។ កាលពីឆ្នាំ ២០០៤ ក្រុមនេះបានជួយសង្គ្រោះចំណាប់ខ្មាំង ៨៥០នាក់ ពីសាលា Belsan ព្រមទាំងបានសម្លាប់ ក្រុមភេរវករចំនួន ៣១នាក់។
Looking Today
១.U.S Navy SEALs៖ សហរដ្ឋអាមេរិកមានមោទនភាពជាខ្លាំង ជាមួយនឹងកងទ័ពជើងទឹក ដោយក្រុមនេះអាចប្រតិបត្តិការ ទាំងនៅលើទឹក និងក្រោមទឹក ដោយប្រើបច្ចេកទេសល្អបំផុត ក្នុងការប្រតិបត្តិការបេសកកម្ម។ កាលពីថ្មីៗនេះ កងទ័ពជើងទឹករបស់ សហរដ្ឋអាមេរិក បានសម្លាប់ក្រុមភេរវកម្មធំជាងគេ គឺអូសាម៉ាប៊ិនឡាឌិន នៅទីស្នាក់ធំក្នុងប្រទេសប៉ាគីស្ថាន។ ក្រុមនេះផងដែរ ក៏បានសម្លាប់ក្រុមចោរសមុទ្រសូម៉ាលី ខណៈពេលដែលក្រុមចោរសមុទ្រ បានចាប់អនុសេនីយឯកជើងទឹក របស់អាមេរិកធ្វើជាចំណាប់ខ្មាំង។ រដ្ឋាភិបាលសហរដ្ឋ អាមេរិក បានជឿជាក់ និងទុកចិត្តលើក្រុមនេះខ្លាំងណាស់៕ resource: lookingtoday.
Looking Today