បាញ់ឡើងលើ ១គ្រាប់ប្លន់យក ម៉ូតូមួយគ្រឿង ម្តាយនារីរងគ្រោះ អរគុណដែលទុក ជីវិតឱ្យកូនគាត់
រាជធានីភ្នំពេញ ៖ ជនសង្ស័យដកកាំភ្លើងវាយបែកក្បាលហូរឈាម ហើយបាញ់គំរាមមួយគ្រាប់ រួចប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ ត្រូវម្តាយរបស់នារីរងគ្រោះប្រាប់ថា អរគុណលោកចោរហើយ ដែលទុកជីវិតឱ្យកូនរបស់គាត់ ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២០ សីហា តាមបណ្តោយផ្លូវលេខ៣៣៦ ស្ថិតក្នុងភូមិ៤ ក្រុម១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ជនរងគ្រោះឈ្មោះស្រី ពៅ អាយុ១៩ឆ្នាំ រួមដំណើរជាមួយឈ្មោះស្រីឡា អាយុ១៩ឆ្នាំដែរ មានទីលំនៅជិតកន្លែងកើតហេតុ ។ មុនពេលកើតហេតុ ពួកគេទាំងពីរនាក់នេះជិះម៉ូតូទៅទិញបបរមាន់នៅផ្សារដើមគ លុះពេលទិញបបររួច ជិះត្រឡប់មកវិញ ពេលទៅជិតដល់ផ្ទះក៏ជួបហេតុការណ៍នេះតែម្តង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព