បុរសម្នាក់អារក ខ្លួនឯងហើយចាប់ ម្តាយអារកបន្ថែម ទៀតត្រូវប្រជា ពលរដ្ឋជួយទាន់
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ឈាមហូរស្រោចពេញខ្លួន និង លោកយាយម្នាក់បានរងរបួសស្រាលបន្ទាប់ពីបុរសរូបនេះបានអារកខ្លួនឯង ហើយចាប់ម្តាយបង្កើតរបស់ខ្លួនឯងអារកបន្ថែមទៀត បន្ទាប់ពីម្តាយចូលជួយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
បុរសដែលអាកខ្លួនឯងមានឈ្មោះ អៀង វណ្ណៈ អាយុ៣០ឆ្នាំ និង ស្ត្រីជាម្តាយដែលរងគ្រោះដោយសារកូនអាករនោះមានឈ្មោះ ដូង មឿន អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
នៅក្នុងមន្ទីរពេទ្យខេត្តក្រុមគ្រួសារបានប្រាប់អោយដឹងថា កាលពីល្ងាចថ្ងៃទី២០ ខែសហា បុរសរូបនេះហាក់បីដូចជាមានអារម្មណ៌ មិនសូវល្អដូចមនុស្សមានសតិមិនសូវល្អ។ រហូតដល់ព្រឹកថ្ងៃទី២១ ខែសីហាបុរសរូបនេះបានឡើងទៅសម្ងំនៅលើផ្ទះ ហើយម្តាយស្មានថាកូន នៅឡើងដេក ។ ពេលឡើងទៅមើលឃើញកូនប្រុសរបស់គាត់ កំពុងយកផ្លែឡាមទៅអាកខ្លួនឯងឃើញដូចនេះម្តាយបានចូលទៅឃាត់ហើយជួយ ពេលដែលចូលទៅជួយស្រាប់តែកូនប្រុសរបស់គាត់ចាប់ម្តាយអាកគាត់តែម្តង តែត្រូវប្រជាពលរដ្ឋជួយទាន់ ។
ក្រោយពេលកើតហេតុបុរសជាកូនបានរងរបួសធ្ងន់និងម្តាយបានរងរបួសស្រាល ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕
___________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត