ម្តាយចិត្តព្រៃផ្សៃ វាយកូនស្រីអាយុ ៥ឆ្នាំ រហូតដល់ស្លាប់

8/29/2013 0 Comments A+ a-

យោងតាមសារព័ត៌មាន The New Paper បានឲ្យដឹងថា ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សា ទៅលើកូនស្រីរបស់ខ្លួន ដែលមានអាយុ ៥ឆ្នាំ រហូតដល់ស្លាប់បាត់បង់ជីវិត។
ប្រភពដដែលបានបន្តទៀតថា ស្រ្តីជាម្តាយដែលមានចិត្តព្រៃផ្សៃរូបនោះ មានឈ្មោះថា Choong Mee Chin អាយុ ៣០ឆ្នាំ រស់នៅក្នុងទីក្រុង Ipoh ប្រទេសម៉ាឡេស៊ី បានប្រើអំពើហិង្សាទៅលើកូនស្រីរបស់ខ្លួន ដែលមានឈ្មោះថា Ho Yan Hui អាយុ ៥ឆ្នាំ រហូតដល់បាត់បង់ស្មារតី នៅក្នុងផ្ទះរបស់នាង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១២ ខែសីហាកន្លងទៅនេះ។
នៅថ្ងៃទី១៥ ខែសីហា Yan Hui ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ “Raja Permaisuri Bainun Hospital” ស្ថិតក្នុងប្រទេសម៉ាឡេស៊ី ខណៈពេលដែលជីពចរនាង លែងដើរទៅហើយ ប៉ុន្តែក្រុមគ្រូពេទ្យ នៅតែព្យាយាមជួយសង្គ្រោះនាង ចំនែកឯឪពុកម្តាយនាង ត្រូវបានប៉ូលីសឃាត់ខ្លួន។
យ៉ាងណាមិញ ទោះបីជាក្រុមគ្រូពេទ្យ បានព្យាយាមជួយសង្រ្គោះ Yan Hui ក៏ដោយ ប៉ុន្តែគួរឲ្យសោកស្តាយ នាងបានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ២ល្ងាច ថ្ងៃអាទិត្យ ទី២៥ ខែសីហា បន្ទាប់ពីបាត់បង់ស្មារតី អស់រយៈពេល ១១ថ្ងៃ៕




ដោយ ៖ ប៊ី