ក្រុម​ភេទ​ទី៣​ ព្រួត​គ្នា​វាយ​ យុវ​តី​​ម្នាក់​ផ្អើល​ អស់​សមត្ថ​កិច្ច​ មួយ​ចំហៀង​ក្រុង​

8/29/2013 0 Comments A+ a-

ខេត្តព្រះសីហនុ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលា ម៉ោងប្រមាណជា ៦ និង ៤០នាទី ល្ងាចថ្ងៃទី២៨ សីហា ២០១៣ ត្រង់ចំណុចកែងការដ្ឋានបុរីគុជអាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយសារយុវតីវ័យក្មេងម្នាក់ រួមជាមួយបក្សពួកដែលជាភេទទី៣ ជាច្រើននាក់ បានព្រួតវាយទៅលើយុវតីវ័យក្មេងម្នាក់ទៀត ហើយត្រូវបានក្រុមសមត្ថកិច្ចកងរាជ អាវុធប្រចាំការនៅបុរីគុជអាស៊ី ជួយអន្តរាគមន៍ទាន់ កុំអីនារីរងគ្រោះពិតជាទ្ រោមខ្លួនជាក់ជាពុំខាន ។
តាមការឱ្យដឹងពីយុវតីវ័យក្មេង ដែលជាជនរងគ្រោះ បាននិយាយថា នាងឈ្មោះ ហេង ស្រីនុច (ស្រីពាក់អាវខ្មៅ) អាយុ ២២ឆ្នាំ មានមុខរបរជាស្ត្រីបម្រើការនៅហាងខារ៉ាអូខេនគរសំរិទ្ឋ ក្រុងព្រះសីហនុ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្បែរចំណោទអូរសំអាត ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានយុវតីម្នាក់ទៀតឈ្មោះ អ៊ុំ កញ្ញា ហៅអាភាវ (ស្រីពាក់អាវត្រួយចេក) អាយុប្រហែល ២០ឆ្នាំ មានទីលំនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ រួមជាមួយបក្សពួកជាភេទទី៣ ចំនួន ៤ ទៅ ៥ម៉ូតូ មកព្រួតវាយរូបនាង ខណៈពេលដែលនាង បានទូរស័ព្ទហៅស្ត្រីឈ្មោះ អ៊ុំ កញ្ញា ហៅអាភាវ នោះ មកនិយាយគ្នារកខុសត្រូវពាក់ព័ន្ធទៅនឹង ការនិយាយដើមអំពីនាង ។
យុវតីរងគ្រោះបានបន្តថា ជម្លោះរវាងនាង និងឈ្មោះភាវនេះ ទើបតែកើតឡើងក្នុងកំឡុង រយៈពេលប៉ុន្មានថ្ងៃ ដោយសារតែឈ្មោះ អ៊ុំ កញ្ញា ហៅអាភាវ បានដើរនិយាយបរិហារកេរិ៍្តនាង ទើបនាងណាត់ឈ្មោះភាវនោះ មកជួបគ្នានិយាយឱ្យដឹងខុសដឹងត្រូវកុំអោយមានមាត់ចេះតែដើរនិយាយដើមគេ ។ ប៉ុន្តែ នៅពេលដែលបានជួបគ្នា ឈ្មោះភាវនោះ បាននាំបក្សពួកជាភេទទី៣ ចំនួន ៤ ទៅ ៥ម៉ូតូ មកព្រួតវាយនាង តែសំណាងល្អបានមន្ត្រីកងរាជ អាវុធប្រចាំការនៅក្បែរនោះ ជួយទាន់កុំអីនាងគ្រោះថ្នាក់ធំជាក់ជាពុំខានឡើយ ។
ដោយឡែក បើតាមការអះអាងពីយុវតីឈ្មោះភាវ បាននិយាយថា ចំពោះការប្រវាយប្រតប់គ្នានេះ គឺនាងវាយមួយទល់មួយគ្មាននរណាម្នាក់ជួយនោះទេ ឯមិត្តភក្តិជាភេទទី៣នោះ គ្រាន់តែមកមើលជាមួយប៉ុណ្ណោះ គ្មានពាក់ព័ន្ធឡើយ ។
តាមសាក្សីជាមន្ត្រីកងរាជអាវុធ ដែលបានឃើញហេតុការណ៍និយាយថា នៅវេលាកើតហេតុ ខណៈពេលពួកខ្លួនមានគ្នា ២នាក់ ឈរប្រចាំការនៅចំណុចក្បែរកន្លែងកើតហេតុ ក៏បានឃើញនារីម្នាក់ត្រូវបាន មនុស្សមួយក្រុមមានស្រីមានប្រុស (ភេទទី៣) ជិះម៉ូតូប្រមាណ ៥គ្រឿង បានព្រួតវាយជនរងគ្រោះ នៅពេលនោះ ខ្លួនបានរត់មកម្នាក់ឯងជួយឃាត់ ដើម្បីសាកសួររកហេតុផល តែត្រូវក្រុមភេទទី៣ ជេរប្រមាថ ហើយខ្វាចម្រាមដៃចេញឈាម នៅពេលនោះ ខ្លួនបានស្រែកហៅក្រុមការងារនៅក្បែរឱ្យមកជួយ ។
ដោយឃើញកាលៈទេសៈមិនល្អ បក្សពួកមួយចំនួនបានជិះម៉ូតូគេចខ្លួន បាត់ស្រមោល នៅសល់តែស្ត្រីបង្ក និងបក្សពួក ២នាក់ រួមជាមួយម៉ូតូ ១គ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅលាយឈាមជ្រូក ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 1AX-8899 ដែលហៀបនឹងរត់ទៅហើយនោះ ក៏ត្រូវពួកខ្លួនចាប់ជាប់ប្រគល់ទៅឱ្យ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ដោះស្រាយបន្ត ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព