លង់ស្នេហ៍​តាម ទូរស័ព្ទ​ ប្រុសក្មេង បោក​ខ្លួន និងទ្រព្យ សម្បត្តិខ្ទេច ប្តឹងប៉ូលិស​ ចាប់ខ្លួន

8/02/2013 0 Comments A+ a-

ខេត្តកណ្តាល ៖ ស្ត្រីកូន៣ម្នាក់អាយុ៤០ឆ្នាំ ដោយសារតែលង់ស្នេហ៍ ជាមួយប្រុសក្មេង ស្គាល់គ្នាតាមរយៈលេខទូរស័ព្ទ ក៏បានសម្រេចចិត្តរត់ចោលកូន និងប្តី អស់រយៈពេល២ថ្ងៃ ទៅជួបប្រុសក្មេង ហើយត្រូវបានប្រុសក្មេងនោះ បោកអស់ខ្លួនប្រាណ លុយ និងម៉ូតូ១គ្រឿងទៀត ។
ក្រោយពីដឹងខ្លួនថាចាញ់បោកប្រុសក្មេងនោះ ស្ត្រីរងគ្រោះបានប្រើល្បិចតេទូរស័ព្ទ ហៅប្រុសក្មេងនោះឱ្យមកជួប ក៏ប្តឹងប៉ូលិសឱ្យឃាត់ខ្លួន មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង តាខ្មៅ កាលពីព្រឹកថ្ងៃទី២ សីហា ២០១៣ ។
ប៉ូលិសក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យឈ្មោះស៊ិន  សារ៉ាក់ អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលសាំង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ជាអ្នកបម្រើការងារនៅកាស៊ីណូ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះអ៊ា ផាន អាយុ៤០ឆ្នាំ មានប្តីនិងកូន៣នាក់ មានទីលំនៅភូមិស្បូវអណ្តែត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត៕


















ប្រភព : កោះសន្តិភាព