នារី​ម្នាក់​ទ្រាំទ្រ​ ល្បែង​​លើ​គ្រែ​ មិន​បាន​រក​ អន្ដ​​រាគ​មន៍​ វិល​មក​ស្រុក​ខ្មែរ​

8/03/2013 0 Comments A+ a-

ខេត្ដកំពង់ចាម​ ៖​ នារី​ម្នាក់​ក្នុង​ចំណោម​៦​នាក់​បាន​ចាញ់បោក​មេខ្យល់​រៀបចំ​ឯក​ សារ​របៀប​ជា​អ្នកទេសចរ​ទៅ​លេង​នៅ​ ប្រទេស​ចិន​ ហើយ​បាន​យកប្ដី​នៅ​ទីនោះ​ បាន​រង​នូវ​ទារុណកម្ម​សព្វបែបយ៉ាង​ ជា​ពិសេស​ទារុណកម្ម​ផ្នែក​ផ្លូវភេទ​ ពេល​​នេះ​បាន​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ​នៅ​ស្រុក​ ខ្មែរ​ឱ្យ​ប្ដឹង​សមត្ថកិច្ច​ជំនាញ​ជួយ​អន្ដរា​ គម​ន៍​ដើម្បី​បាន​មក​ស្រុក​កំណើត​វិញ​ ។​
​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ដកំពង់ចាម​ លោកយាយ​  គាត​ ស្រ៊ា​ក​ អាយុ​៦២​ឆ្នាំ​ រស់នៅ​ភូមិ​ ចំការ​គ​ ឃុំ​ចក​ ស្រុក​អូរ​រាំង​ឪ​ ត្រូវជា​ ម្ដាយ​របស់​នារី​រង​គ្រោះ​ឈ្មោះ​ ន​.​ផ​.​រ​ អាយុ​៣២​ឆ្នាំ​ បាន​រៀបរាប់​ទាំង​អួល​ ដើម​កថា​ កូនស្រី​របស់​គាត់​និង​នារី​៦​ នាក់​ទៀត​នៅ​ខេត្ដ​ផ្សេងៗ​គ្នា​ ត្រូវ​បាន​ស្ដ្រី​ ជា​មេខ្យល់​ឈ្មោះ​ ខ្ល​ង​ ហៅ​ វី​ អាយុ​ជាង​ ៣០​ឆ្នាំ​ រស់នៅ​ស្រុក​ពារាំង​ ខេត្ដព្រៃវែង​ មក​និយាយ​លួងលោម​បញ្ចុះបញ្ចូល​ឱ្យ​ ធ្វើ​ជា​អ្នកទេសចរ​ទៅ​ស្រុក​ចិន​ និង​យក​ ប្ដី​ជនជាតិ​ចិន​នៅ​ទីនោះ​(​ខេត្ដ​ក្វា​ង​ចូ​វ​)​ ។​ ចំណែក​កូនស្រី​របស់​លោកយាយ​ត្រូវ​ បាន​មេខ្យល់​ខ្មែរ​ទាក់ទង​ជាមួយ​មេខ្យល់​ ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​កាង​ ភេទ​ស្រី​ អាយុ​ ២៦​ឆ្នាំ​ រក​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ គ័​រ​ ស៊ា​ង​ អាយុ​៣៦​ឆ្នាំ​ ឱ្យមក​រួម​រស់នៅ​ ជាមួយ​កូនស្រី​របស់​គាត់​នៅ​ភូមិ​ត្រង់​ពូ​ ឃុំ​តុង​ព្រីង​ ស្រុក​តុង​ស៊ី​ ខេត្ដ​ក្វា​ង​ចូ​វ​ (​រស់នៅ​ផ្ទះ​មួយ​ក្បែរ​ស្នាក់​ការ​ប៉ុស្ដិ៍​នគរ​ បាល​ណាំ​ព្រីង​)​ ។​
​លោកយាយ​បានឱ្យ​ដឹង​ទៀត​ថា​ កូនស្រី​ របស់​គាត់​បាន​ទូរស័ព្ទ​មក​គាត់​យំ​រៀបរាប់​ ថា​ រូប​នាង​រស់នៅ​ទីនោះ​ប្រៀប​ដូច​ជា​ ទាសករ​របស់​ប្ដី​ជនជាតិ​ចិន​នេះ​អ៊ីចឹង​ ក្នុង​មួយ​ថ្ងៃៗ​ទៅ​ចម្ការ​បេះ​ស្លឹក​តែ​និង​ការ​ ងារ​ផ្សេងៗ​ទៀត​សព្វបែបយ៉ាង​ ហើយ​ការ​  ហូប​ចុក​ជួន​មាន​ជួន​អត់​ លុះដល់​ពេល​ យប់​ត្រូវ​ប្ដី​ទាមទារ​រួម​ភេទ​ក្នុង​មួយ​យប់​ យ៉ាងតិច​៣​ដង​ បើ​នាង​មិន​ព្រម​គេ​នឹង​ ធ្វើ​ទារុណកម្ម​វាយដំ​ ។​ ប្ដី​ជនជាតិ​ចិន​ នេះ​មួយ​ថ្ងៃៗ​មិន​ធ្វើ​អ្វី​ទាំងអស់​ គឺ​ចាក់​  វី​ដេ​អូ​សិច​មើល​នៅផ្ទះ​ និង​អាច​ប្រើ​ ប្រាស់​ថ្នាំ​ញៀន​ទៀត​ផង​ ។​ ពេល​ខ្លះ​នាង​ ទ្រាំ​មិន​រួចរ​ត់ទៅ​ដេក​សំងំ​ជាមួយ​សត្វ​ ឆ្កែ​ក៏​មាន​ ។​
​ហេតុនេះ​ លោកយាយ​សូម​សំណូមពរ​ ដល់​សមត្ថកិច្ច​ជំនាញ​និង​អង្គការ​មនុស្ស​ ធម៌​ក្រៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នានា​ជួយ​ ធ្វើ​អន្ដរាគមន៍​ឱ្យ​កូនស្រី​របស់​គាត់​បាន​ ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ផង​ ។​
​សូម​បញ្ជាក់​ថា​ នារី​រង​គ្រោះ​ ន​.​ផ​.​រ​ និង​នារី​ខ្មែរ​៦​នាក់​ទៀត​ ត្រូវ​បាន​មេខ្យល់​ នាំ​ទៅ​ធ្វើ​ជា​អ្នកទេសចរ​យកប្ដី​នៅ​ប្រទេស​ ចិន​នោះ​ គឺ​ចេញ​ទៅ​កាលពី​ថ្ងៃ​ទី​៣១​ខែ​ កក្កដា​ឆ្នាំ​២០១៣​ ។​
​ជុំវិញ​ករណី​ខាងលើ​នេះ​ នគរវត្ដ​មិន​ អាច​សុំ​ការ​ពន្យល់​ពី​ប្ដី​នារី​រង​គ្រោះជា​ជន​ ជាតិ​ឈ្មោះ​គ័​រ​ ស៊ា​ង​ ដូច​អ្វី​ដែល​ម្ដាយ​ នារី​រង​គ្រោះ​បាន​លើក​ឡើង​ខាងលើ​នេះ​ ទេ​ ។​ យ៉ាងណា​ក៏​ដោយ​ លោកយាយ​ គាត​ ស្រ៊ា​ក​ បាន​ទទូច​សុំ​ឱ្យ​ក្រសួង​ មន្ទីរ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជំរុញ​ការ​អន្ដរាគមន៍​ យក​កូន​របស់​លោកយាយ​ត្រឡប់​មក​ ស្រុក​ខ្មែរ​វិញ​ ដើម្បី​រួច​ផុត​ពី​បិសាច​ តណ្ហា​ខាងលើ​នេះ​ ៕
ប្រភពពី នគរវត្ត