អាសនៈ​ដែល​ នៅសល់​នឹង​ប្រគល់​ ទៅអោយ​គណបក្ស​ ផ្សេងទៀត​បើ សិន​គណបក្ស ប្រឆាំ​ង​បដិសេធ​ មិន​ព្រម​ទទួល យក​អាសនៈ​របស់ខ្លួន​

8/03/2013 0 Comments A+ a-

ក្រោយពី​យល់ព្រម​អោយ​បង្កើត​ក្រុមការងារ​ចម្រុះ​ដើម្បី​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នូវ​​​លទ្ធផល​ឆ្នោត​មួយចំនួន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ការិយាល័យ​នាយករដ្ឋមន្ដ្រី​កាលពី​ថ្ងៃទី​១ ខែសីហា​ម្សិលមិញ​នេះ​​បាន​មានប្រសាសន៍ថា «​រដ្ឋធម្មនុញ្ញ​មាន​មាត្រាមួយ ប្រសិនបើ​សមាជិកសភា​មិន​ទទួល​​​យក​អាសនៈ​របស់ខ្លួន​តាម​ពេល​កំណត់​ទេនោះ  មាន​មាត្រាមួយ​ដែល​អនុញ្ញាត​ឲ្យ​គាត់​បែងចែក​អាសនៈ​ឲ្យ​គណបក្ស​ផ្សេងទៀត​»។​
​ប្រភពព័ត៌មាន​ពី​លោក Wolfgang Moser ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​បាន​ប្រាប់​សារព័ត៌​មាន The Cambodia daily កាលពី​ថ្ងៃ​ម្សិលមិញ​ថា សម្ដេច ហ៊ុន សែន​បាន​ដាក់ចេញ​​នូវ​សេនារីយោ​ពីរ គឺ​ទី​១ ផ្ដល់​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៅ​រដ្ឋសភា ទី​២​មិន​ទទួល​​យក​លទ្ធភាព​នៃ​ការបង្កើត​ដៃគូ​ចម្រុះ​ជាមួយ​គណបក្សប្រឆាំង​ទេ​។​
​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្សប្រឆាំង​សង្គ្រោះជាតិ​បាន​ប្រតិកម្ម​ថា តំណាងរាស្ដ្រ​យ៉ាងតិចណាស់​១២០​រូប ដែល​ត្រូវ​បង្ហាញខ្លួន​នៅ​​ក្នុងសម័យ​ប្រជុំ​លើកដំបូង​របស់​សភា គឺ​ដើម្បីអោយ​រដ្ឋាភិបាល​ថ្មី​មាន​លក្ខណៈ​ស្រប​​ច្បាប់​។​
​បើតាម​អ្នកវិភាគ​នយោបាយ​នានា​បាន​កត់​ស​ម្គ​ល់​ថា រៀងរាល់​អាណត្តិ​គណបក្ស​ប្រ​ឆាំង​មិនដែល​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ម្ដងណា​ទេ ប៉ុន្តែ​នៅ​ពេលដែល​សភា​បើក​ស​ម័​​យ​ប្រជុំ ដោយ​ប្រកាសថា គណបក្ស​ណា​មិន​មក​ចូលរួម​សម័យប្រជុំ​លើ​ដំបូង​ទេ អាស​​នៈ​ដែល​នៅសល់ សភា​ប្រគល់​ទៅអោយ​គណបក្ស​តូចៗ​ដែល​មិនទាន់មាន​អាសនៈ​​នៅក្នុង​សភា ពេល​នោះគេ​ឃើញ​គណបក្សប្រឆាំង​ស្ទុះ​យ៉ាង​លឿន​រត់​មក​ចូលរួម​កិច្ច​​​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​គ្មាន​បាត់​ម្នាក់​ទេ តួយ៉ាង​នៅ​អាណត្តិ​ទី​៤​មាន​ស្រាប់ គណបក្ស​​ប្រឆាំង​មិនបាន​ចូលរួម​សច្ចាប្រណិធាន​នៅមុខ​ព្រះ​ស្វេតច្ឆត្រ ក្នុង​ព្រម​បរមរាជវាំង​ទេ​
​ដោយ​អះអាងថា​បក្ស​ខ្លួន​ធ្វើពហិការ តែ​ក្រោយ​បន្តិច​គេ​ឃើញ​គណបក្សប្រឆាំង​នាំគ្នា​រត់​​រលះរលាំង​មក​ចូលរួម​កិច្ចប្រជុំ​នៅ​រដ្ឋសភា កាលនោះ​មាន​លោក កឹម សុខា ប្រធាន​​គណបក្ស​សិទ្ធិមនុស្ស​ផងដែរ ដែល​ស្ទើ​តែ​ភ្លេច​បិទ​ឡេវអាវ ដើម្បី​រត់​មក​អោយទាន់​​សម័យប្រជុំ​ដំបូង​របស់​សភា​នៃ​ណ​ត្តិ​ទី​៤៕​
ប្រភពពី  Free Press Magazine