គូស្នេហ៏មួយ គូអោបថើប និងស្ទាបគ្នា នៅក្នុងអាង ហែលទឹក ត្រូវបានគេរិះគន់
កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញគូស្នេហ៏មួយគូ បានអោបថើបគ្នាយ៉ាងស្អិតរមួត នៅក្នុងអាងហែលទឹកមួយកន្លែង ខណៈនៅទីនោះ ក៏មានក្មេងៗជាច្រើនផងដែរ កំពុងហែលទឹកលេងកំសាន្ត។
យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា គូសេ្នហ៏វ័យក្មេង មិនចេះខ្មាស់អៀនមួយគូ ត្រូវបានគេរិះគន់យ៉ាងខ្លាំង បន្ទាប់ពីពួកគេទាំងពីរនាក់ បានអោបថើបគ្នាយ៉ាងស្អិតរមួត មិនគិតដល់ភ្នែកអ្នកដទៃ នៅក្នុងអាងហែលទឹកមួយកន្លែង មានឈ្មោះថា “SAFRA Jurong Swimming Pool” ស្ថិតក្នុងទីក្រុង Jurong ប្រទេសសឹង្ហបុរី។
បើតាមសម្តីបុរសម្នាក់ មានឈ្មោះថា Yong Xian ដែលបានឃើញហេតុការណ៏នេះ បានប្រាប់ឲ្យដឹងថា គូស្នេហ៏មួយគូនោះ បានអោបថើបគ្នាអស់រយៈពេលយ៉ាងយូរ នៅក្នុងអាងហែលទឹកនោះ ហើយថែមទាំងបានស្ទាបកន្លែងសំខាន់គ្នា ទៅវិញទៅមកទៀតផង ខណៈពេលដែលនៅទីនោះ មានក្មេងៗកំពុងរត់លេង និងហែលទឹកកំសាន្តថែមទៀតផង៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះគូស្នេហ៏មួយគូនេះ?
សូមកុំយកតម្រាប់តាមឲ្យសោះ!
ដោយ ៖ ប៊ី
ខ្មែរឡូត