តារាស្រី វៀតណាម ស្លៀកពាក់ សឹងតែអា ក្រាត ត្រូវបានរង ការរិះគន់យ៉ាង ពេញទំហឹង
កាលពីពេលថ្មីៗនេះ តារាស្រីវៀតណាម បានផ្លាស់ប្ដូរខ្លួនឯង និងស្ទាយតាម Can Lo Lo ដែលជាតារាស្រីសិចស៊ី ប្រចាំប្រទេសចិននោះ កំពុងតែទទួលការរិះគន់ យ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីរូបភាពបានចែកចាយពាសពេញ អ៊ិនធើណេត។
តារាស្រីវៀតណាមវ័យក្មេង ដែលគេស្គាល់ឈ្មោះថា Angela Phuong Trinh ត្រូវបានគេប្រទះស្លៀកពាក់យ៉ាងសិចស៊ី នៅក្នុងការសម្ដែងក្នុងក្លឹបកំសាន្ដដ៏ ថ្លៃបំផុតនៅក្នុងហាណូយ ប្រទេសវៀតណាម។ ជាមួយគ្នានេះ នាងត្រូវបានរិះគន់ក្នុងការ តុបតែងខ្លួនដូចជា តារាស្រី Can Lo Lo ដែលជាតារាមួយ ល្បីខាងអាសអាភាសនោះ នៅក្នុងប្រទេសចិន ដែលទង្វើររបស់តារាស្រីវៀតណាមនេះ ពិតជាធ្វើឲ្យប៉ះពាល់ដល់ ទំនៀមទំលាប់ និងវប្បធម៌របស់ប្រទេសនេះយ៉ាខ្លាំង។ បន្ថែមពីនេះ បានឲ្យដឹងថា ក្រសួងវិចិត្រសិល្បះ អប់រំ និងទេសចរណ៍របស់ទីក្រុង ហូជីមិញ កំពុងតែស្នើរសុំឲ្យ ក្រសួងវិចិត្រសិល្បះ ដែលមានទីតាំងនៅហាណូយនេះ ធ្វើការសើុបអង្កេត និងពិនិត្យទៅលើ ករណីរបស់តារាស្រីវ័យក្មេងនេះ ដែលហ៊ានស្លៀកពាក់ សឹងតែមិនមានសំលៀកបំពាក់ជាប់ខ្លួន នៅក្នុងការសម្ដែងនេះ។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការស្លៀកពាក់ដែលបិតបាំងតែចំនុចអាថ៌កំបាំងបែបនេះ?
រូបភាពតារាស្រីវៀតណាម
រូបភាពតារាស្រីចិន ដែលតារាស្រីខាងលើ យកស្ទាយតាម

From : ខ្មែរឡូត