វិដេអូ៖ ក្មេងស្រី ស្បែក.ស ម្នាក់ត្រូវ ក្មេងៗជន ជាតិស្បែក ខ្មៅ ធ្វើបាប យ៉ាងចាស់ដៃ ផ្អើលពេញ ហ្វេសប៊ុក
វីដេអូមួយ ដែលបានបង្ហាញយ៉ាងច្បាស់ពី ការរើសអើងពូជសាសន៍ពណ៌សម្បុរ ដោយក្មេងៗជនជាតិស្បែកខ្មៅ ៥នាក់ បានស្រែកសំលុតជេរ ក្មេងស្រីអាយុ៣ឆ្នាំ ជានជាតិស្បែក.សម្នាក់ ឲ្យយំយ៉ាងខ្លាំង។
គេបានប្រទះឃើញ វីដេអូមួយ បានបង្ហោះទៅក្នុងគេហទំព័រសង្គមហ្វេសប៊ុក មានចំណងជើងថា “when white people pi** black people off” ដែលបានបង្ហាញពីសេចក្ដីឈឺចាប់យ៉ាងខ្លាំង របស់ក្មេងស្រីជនជាតិស្បែក.ស ដែលត្រូវក្រុមក្មេងស្បែកខ្មៅវាយ និងសំលុត។
វីដេអូត្រូវបានឪពុកម្ដាយរបស់ក្មេងស្រី អាយុ៣ឆ្នាំចំលងទុក នឹងដាក់ពាក្យបណ្ដឹងទៅប៉ូលីស ពីបទប្រើអំពើហិង្សាលើកូនរបស់ពួកគាត់។ ក្រោយមក ពេលដែលក្រុមគ្រួសារជនល្មើសបានដឹង ក៏បានធ្វើការសូមទោសដល់ ក្រុមគ្រួសារជនរងគ្រោះផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការរើសអើងពួជសាសន៍ និងពណ៌សម្បុរ? សូមទស្សនាវីដេអូខាងក្រោម៖
From ខ្មែរឡូត