ភាពមិនគួរ ឲ្យជឿ ដែលសត្វ ពពែញី ត្រូវការ ពាក់អាវ ទ្រនាប់!

8/28/2013 0 Comments A+ a-

ជាទូទៅ អាវទ្រនាប់ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់នារីភេទ តែជាមួយគ្នានេះ អាវទ្រនាប់ក៏មានសារៈសំខាន់ ដូចគ្នាសម្រាប់សត្វពពែផងដែរ។
យ៉ាងណាមិញ អ្នកស្រី Betty ដែលជាអ្នករស់នៅក្នុងសហរដ្ឋអាមេរិក និងជាម្ចាស់សត្វពពែ Kathy Jacobs បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពពែគឺមានលក្ខណៈខុសប្លែកពីសត្វដទៃ។ ដោយសារក្រោយពីកើតកូនហើយ ដោះពពែនឹងងាយ យារធ្លាក់ចុះក្រោម និងចាប់ផ្ដើមអូសដី ដូចនេះ អ្នកស្រីក៏ចាប់ផ្ដើមមានគំនិត ក្នុងការជួយដល់ពពែរបស់អ្នកស្រីតែម្ដង។
ជាមួយគ្នានោះ ក្រោយពីប្រទះឃើញ ការផ្សាយពាណិជ្ជកម្ម ដែលមានចំនងជើងថា Lifetime’s “Double Divas” ដែលនិយាយនិងធ្វើការកត់ត្រាទៅ លើហាងខោអាវទ្រនាប់ នៅរដ្ឋ Georgia អ្នកស្រីក៏បានផ្ញើរអ៊ីម៉ែលទៅកាន់ អ្នកផលិតនោះតែម្ដង។ យ៉ាងណាមិញ អ្នកផលិតនោះ បានធ្វើការឆ្លើយតប និងរកដំណោះស្រាយជួយអ្នកស្រី ដោយផលិតអាវក្នុង សម្រាប់សត្វពែ។ 
តើប្រិយមិត្ដយល់យ៉ាងណាដែលសូម្បីតែសត្វពពែ ក៏ត្រូវការអាវក្នុងដែរ?


From ខ្មែរឡូត