ម្តាយ​កំណាច​ បោក​សម្លាប់​កូន ស្រី​ខ្លួន​ឯង ទើប​មាន​អាយុ​ ២​ឆ្នាំ​ប៉ុណ្ណោះ

8/22/2013 0 Comments A+ a-

ក្មេងស្រី​ពិការ​អាយុ​២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​យ៉ាង​ អាណោចអាធ័ម​បំផុត​ដោយសារតែ​ស្នាដៃ​ម្តាយ​ចិត្ត​អប្រិយ​ដែល បាន​បោក​កូន​ខ្លួនឯង​ រហូតដល់ ​ដាច់ខ្យល់​ស្លាប់។
គេ​ជឿ​ថា ម្តាយ​មានចិត្ត​តិរច្ឆាន​ម្នាក់​នេះ បាន​ធ្វើ​ឲ្យ​កូន​របស់​នាងរង​របួស​រហូតដល់​ស្លាប់ ដោយ ការ​បោក​ក្មេងស្រី​កំសត់​ម្នាក់​នេះ នឹង​ជញ្ជាំង ព្រោះតែ​នាង​មិន​បាត់​យំ​នោះ។
ស្ត្រី​ជាប់ចោទ​ម្នាក់​នេះ​ឈ្មោះ Chelsea Huggett អាយុ​២១​ឆ្នាំ មកពី​រដ្ឋ​ផ្ល័​រ​រី​ដា សហរដ្ឋអាមេរិក​ ជាប់ចោទ​ពី​បទ​ឃាតកម្ម​ដោយ​ចេតនា​ និង​បំពាន​លើ​រាងកាយ​កុមារ។
ប៉ូលិស​ត្រូវ​បាន​គេ​ទូរស័ព្ទ​ឲ្យ​ទៅ​កាន់​ផ្ទះ​របស់​នាង  Huggett​ជា​កន្លែង​ដែល​គេ​រក​ឃើញ​ក្មេងស្រី Aliyah Marie Branum សន្លប់។ ក្មេងស្រី​តួច​ម្នាក់​នេះ បាន​ស្លាប់​ពេល​ទៅដល់​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​លលាដ៍​ក្បាល​របស់​នាង ផុង។
នាង Huggett ដែល​មាន​ទាំង​សាក់​ឈ្មោះ​កូនស្រី​របស់​នាង​នៅ​លើ​ដើមទ្រូង​ផង​នោះ ដំបូង​ឡើយ​បាន​ចោទ​ប្រកាន់​ថា​ការ​ស្លាប់ Aliyahគឺ​បណ្តាល​មកពី​មិត្ត​ប្រុស​របស់​នាង​ទេ ប៉ុន្តែ​ក្រោយមក​ទើប​នាង ឆ្លើយ​ សារភាព​ប្រាប់​ប៉ូលិស​ថា នាង​ពិតជា​បាន​បំពាន​មក​លើ​រាងកាយ​របស់​កូន​នាង​ពិតប្រាកដ​មែន ដោយសារតែ​នាង​ខឹង​លួង​មិន​ស្តាប់ និង​គិតតែ​យំ ហើយ​ចង់​អង្គុយ​លើ​ភ្លៅ ទើប​នាង​បោក​នឹង​ជញ្ជាំង​តែម្តង៕
​_______________________
ប្រភពពីកម្ពុជាថ្មី