មនុស្ស​តិ​រិ​ច្ឆា​ន​ ចាប់រំលោភ កុមារី​អាយុ ៩​ឆ្នាំ ហើយ​វាយ​សម្លាប់ ប្លន់​យក​ក្រវិល ២​ហ៊ុន​

8/26/2013 0 Comments A+ a-

ខេត្តកំពត ៖ ជន​តិ​រិ​ច្ឆា​ន បាន​ចាប់រំលោភ កុមារី​​​អា​យុ ០៩​​ឆ្នាំ​​ម្នាក់ ទាល់​តែ​​បាន​សម្រេច និង​​វាយ សម្លាប់ ប្លន់​​យក​​ក្រវិល​​ទម្ងន់ ២​​ហ៊ុន យ៉ាង​​អា​ណោច​អាធ័ម​​បំផុត ហើយ​​បាន​​យក​​សព​​កុមារី ទៅ​​ទុក​ចោល​​លើ​ផ្ទះ ប្រជា​ពល​រដ្ឋចម្ងាយ​​ប្រមាណ ២០០​ម៉ែត្រ ពី​ផ្ទះ​កុមារី​រងគ្រោះ​។​ ​
សមត្ថកិច្ច​ជំនាញ​បាន​ចុះ ទៅធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណីនេះ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០១៣ បាន​បញ្ជាក់ថា កុមារី​រងគ្រោះ​ត្រូវបាន ជនល្មើស​រំលោភ រហូត​បានសម្រេច ហើយ​វាយ​បំបែក​ក្បាល រហូត​ស្លាប់ រួច​ទើប​យកទៅ​ទុកចោល នៅផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង ស្ថិតក្នុង ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ហើយ​ជនសង្ស័យ ក៏បាន​ដោះយក ក្រវិល​ពី កុមារី​រងគ្រោះ ទម្ងន់ ២ ហ៊ុន​ផងដែរ​។​ ​

កុមារី​រងគ្រោះ​មានឈ្មោះ ស៊ូ នី​តា អាយុ ០៩​ឆ្នាំ មាន​ឪពុក​ឈ្មោះ ង៉ែត សាំ​ស៊ូ អាយុ ២៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ សែន រី​ណា អាយុ ២៨​ឆ្នាំ​។ សព​កុមារី​រងគ្រោះ ត្រូវបាន​ស្ត្រី​ម្ចាស់ផ្ទះ ឈ្មោះ ប៉ាល់ ជេ​ត អាយុ ៥២​ឆ្នាំ មាន​ប្តី​ជា​ជនពិការ ប្រទះឃើញ នៅវេលា​ម៉ោង ១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៣ ហើយក៏​ប្តឹងទៅ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទាំងយប់​តែម្តង​៕ ​
Wat 2598132
ប្រភពពី  វត្តភ្នំ


Read more: http://www.cambodiapage.info/?p=11847#ixzz2d3EPzYYP