ការចូលទៅសង្ងំ ក្នុងទូក្លាស្សេ ដើម្បីបន្ថយកំដៅ កាន់តែល្បី ពេញប្រព័ន្ធ អ៊ិនធើណេត
មួយរយៈថ្មីៗ កន្លងមកនេះ អាកាសធាតុ ហាក់ដូចជាក្តៅ គួរអោយកត់សម្គាល់ ដែលជាហេតុ ធ្វើអោយមនុស្សមួយចំនួន ជុំវិញពិភពលោក នឹកឃើញនូវគំនិតប្លែកៗ ដោយចូលទៅក្នុង ទូទឹកកក ឬ ម៉ាស៊ីនក្លាស្សេអោយត្រជាក់ ជាដើម ដើម្បីបន្ថយកំដៅ ក្នុងខ្លួន របស់ពួកគេ។
បើតាមគេហទំព័រមួយ របស់ជប៉ុន ដែលបានចុះផ្សាយ បានឲ្យដឹងថា ប្រទេសចុងក្រោយ ដែលនាំគ្នា ចូលទៅក្នុងទូក្លាស្សេទឹកកក បែបនេះ គឺប្រទេសចិន ព្រោះមានការថតរូប បង្ហោះចែកចាយជាច្រើន ក្នុងចំណោមបណ្តាអ្នកនិយមប្រើប្រាស់ ប្រព័ន្ធអ៊ិនធើណេត នៅក្នុងប្រទេសមួយនេះ។ តាមរយៈរូបភាពទាំងនោះ ភាគច្រើនសុទ្ធសឹងជា ហាងលក់ទំនិញ ក្នុងផ្សារទំនើប ឬ Mart ដោយពួកគេបានលួចចូលទៅ សង្ងំក្នុងនោះ ព្រោះតែអាកាសធាតុក្តៅពេក ហើយក្នុងនោះ មានអ្នកខ្លះបាន រៀបរាប់ថា ដោយសារតែពួកគេ គ្មានលទ្ធភាពប្រើប្រាស់ម៉ាស៊ីនត្រជាក់។
ទោះជាយ៉ាងណា នេះជាវិធីសាស្រ្តចង់ល្បីមួយ ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ហេតុដូចនេះ សូមប្រិយមិត្ត កុំយកតម្រាប់តាមឲ្យសោះ ព្រោះថា ពេលដែលចូលទៅក្នុងនោះ ឈាមរបស់យើង អាចនឹងកកបាន។
តើប្រិយមិត្តយល់យ៉ាងណាដែរ? ចុះបើដល់ខែរងាវិញ ពួកគេអាចនឹងចូលទៅសង្ងំ ក្នុងឡអាំងសាច់ដែរទេ ដើម្បីកុំអោយរងា?
ដោយ សី
ខ្មែរឡូត