វីដេអូ៖ ទស្សនា កង់គូស្នេហ៍ របស់ប្តីប្រពន្ធ មួយគូនេះ គួរឲ្យទាក់ទាញ

8/20/2013 0 Comments A+ a-

ប្រជាជន នៅតាមបណ្តាប្រទេសធំៗ មួយចំនួនលើពិភពលោក ចូលចិត្តក្នុងការជិះកង់ នៅពេលព្រឹកព្រលឹម ឬ ពេលទំនេរ ព្រោះវាជាការហាត់ប្រាណមួយ  ជួយអោយខ្លួនប្រាណធ្វើចលនា បានល្អប្រសើរ និង នាំអោយមានសុខភាពល្អ។
យ៉ាងណាមិញ សំរាប់គូស្នេហ៍ ក្នុងប្រទេសប៉ូឡូញ មួយគូនេះវិញ បានបង្ហាញពីភាព ផ្អែមល្អែមចំពោះគ្នា ដោយសូម្បីតែក្នុងពេល ជិះកង់ ក៏មិនចង់ជិះបែកពីគ្នាដែរ ដោយពួកគេបានជិះ នៅលើកង់កែឆ្នៃមួយ អាចអង្គុយបានពីរនាក់ នៅទន្ទឹមគ្នាតែម្តង និង ថែមទាំង ធាក់ក្នុងពេលជាមួយគ្នា បានទៀតផង។
សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

ដោយ សី