ក្រឡាប់ រថយន្តនីសាន់ បណ្តាលឲ្យមនុស្ស របួសធ្ងន់ស្រាល ជិត ១០ នាក់ នៅស្រុកក្រគរ

8/20/2013 0 Comments A+ a-

ពោធិ៍សាត់ៈ រថយន្តម៉ាកនីសាន់ ផ្ទុកមនុស្សជាច្រើន ពេញរថយន្ត បានជួបឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សជិត១០នាក់ ធ្ងន់ស្រាល ហើយត្រូវសមត្ថកិច្ច ដឹកទៅសង្រ្គោះ ជាបន្ទាន់នៅមន្ទីរពេទ្យ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង១១ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ មានរថយន្តម៉ាកនីសាន់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2G.0291 បានបែកកង់ខាងក្រោយ ទាំងពីរគ្រាប់នៅចំណុចសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ហើយបានរេចង្កូតត្រឡប់ជាច្រើន ហើយក៏បាន សង្កត់ទៅលើមនុស្ស ដែលជិះនៅលើរថយន្តនោះ បណ្តាលឲ្យរងរបួសធ្ងន់៧នាក់ និងពីរទៀតរបួសស្រាល នៅនឹងកន្លែង ហើយក៏ត្រូវបានសមត្ថកិច្ច ដឹកតាមរថយន្តយកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ។  
ប្រភពដដែល ក៏បានឲ្យដឹងទៀតថា រថយន្តដែលបានជួប ឧប្បត្តិហេតុខាងលើនេះ គឺបានផ្ទុកឥវ៉ាន់ធ្វើ ដំណើរ ពីពោធិ៍សាត់ ឆ្ពោះទៅកាន់ រាជធានីភ្នំពេញ ហើយបានធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុង ទិសដៅពីលិចទៅកើត ។ បន្ទាប់ពីសមត្ថកិច្ចវាស់វែង ហើយរថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល