ចៅអធិការ វត្តសៅលិញ កំពុងប្រឈម មុខរឿងអាស្រូវ ផ្លូវភេទ និងរឿងលួចលាក់ កេញប្រវ័ញ្ចលុយ វត្តប្រមាណជាង ៣ពាន់លានដុល្លារ
ប្រទេសចិន ៖ យោងតាមគេហទំព័ររបស់ប្រទេសអេស្ប៉ាញមួយ ដែលបានធ្វើការផ្សព្វផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា វត្តសៅលិញ ដែលជាវត្តដ៏ល្បីឈ្មោះមួយក្នុងប្រទេសចិន ដែលពិភពលោកបានស្គាល់ តាមរយៈក្បាច់គុណកុងហ្វូនោះ កំពុងប្រឈមមុខជាមួយរឿងអាស្រូវជាច្រើន ជាពិសេសគឺចៅអធិការវត្តនេះ។
ព្រះចៅអធិការវត្តសៅលិញ ដែលមានព្រះនាមថា Shi Yongxin (ដែលមានឈ្មោះដើមLiu Yingcheng ) បានក្លាយជាចៅអធិការវត្តនេះតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ចៅអធិការរូបនេះ ត្រូវបានសារព័ត៌មានផ្សព្វផ្សាយថា លោកមានប្រាក់តម្កល់នៅក្នុងគណនេយ្យធនាគារបរទេសប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក និងលួចលាក់មានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រី រហូតមានកូនម្នាក់ដែលកំពុងតែសិក្សានៅប្រទេសអាល្លឺម៉ង់។
គួរបញ្ជាក់ផងដែរថា វត្តសាវលិញ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើនដូចជា មានព្រះសង្ឃវត្តសៅលិញខ្លះ ត្រូវបានគេថតរូបខណៈដែលនិមន្តទៅផ្ទះបន ប៉ុន្តែគណៈកម្មការវត្តបានបដិសេធ ដោយអះអាងថា វត្តប្រារព្ធពិធីនៅកន្លែងប្រកបរបរផ្លូវភេទមួយ ស្របពេលប៉ូលិសចូលទៅឆែកឆេរ និងចាប់ខ្លួនស្រីរកស៊ីផ្លូវភេទ ។ លើសពីនេះ នៅវត្តនេះក៏ធ្លាប់លួចភ្ជាប់ម៉ាស៊ីនថតបង្កប់តាមរបងវត្ត និងលួចចាប់រូបថតមនុស្សស្រីដែលចូលទៅស្នាក់នៅក្នុងវត្តផងដែរ។
សូមបញ្ជាក់ថា វត្តសៅលិញ គឺជាតំបន់ទេសចរណ៍ ដ៏ពេញនិយមមួយដែលអាចរកចំណូលពីការលក់សំបុត្រចូលទស្សនាក្នុងមួយឆ្នាំ ប្រហែល១៥លានដុល្លារ ឬជាមធ្យមប្រហែល១៥ដុល្លារក្នុងមនុស្សម្នាក់ ។ ព្រះចៅអធិការបានបង្កើតសាខាវត្តសៅលិញនៅឯបរទេសទៀត ដូចជានៅសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា ដើម្បីធ្វើការផ្សព្វផ្សាយក្បាច់គុនកុងហ្វូដល់ជនបរទេស ៕
__________________________
ប្រភពពីវត្តភ្នំ