កុំព្យូទ័របន្ទះស្ដើង​ Orient Tab Mini 7 មាន​ស៊ីមពីរ (3G) និង​តម្លៃ​ត្រឹមតែ $100

7/05/2013 0 Comments A+ a-

Orient Tab Mini 7 ជា​ផលិត​របស់​ចិន និង​ជា​កុំព្យូទ័របន្ទះស្ដើង​ដែល​មាន​​តម្លៃ​ថោក​ជាង​គេ​នៅ​លើ​ទីផ្សារ​​នា​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​វា​មាន​​អេក្រង់ទំហំ 7-inch ជា​ទំហំ​​​​ដែល​អ្នក​ប្រើប្រាស់​កុំព្យូទ័របន្ទះស្ដើង​កំពុង​មាន​ការ​ពេញ​និយម​ ។ មិន​ត្រឹម​តែ​​ស្ថិត​ក្នុង​ប្រភេទ​កុំព្យូទ័របន្ទះស្ដើង​ដែល​ពេញ​និយម​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​ជើងស៊ីម​ដល់​ទៅ​ពីរ​ (Dual-SIM 3G) ថែម​ទៀត​ ដូច្នេះ​គេ​អាច​ហៅវា​​ថា​​ជា​ទូរស័ព្ទទំនើប​ប្រភេទ​ Phablet ក៏​បាន​ដែរ​ ។
លក្ខណសម្បត្តិបច្ចេកទេស​របស់​ Orient Tab Mini 7 មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 7-inch
  • កម្រិតភាពច្បាស់ 1,024 x 600 pixels
  • CPU Dual-core 1.2GHz
  • RAM 512 MB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ​ 4 GB (អាច​បន្ថែម​ SD card 32 GB)
  • កាមេរ៉ា​ទំហំមុខ​ទំហំ​ 2 MP និង​កាមេរ៉ា​ក្រោយ​ទំហំ 5 MP
  • មាន Bluetooth, GPS, GSM 850/1800/1900mhz, WCDMA 850/2100mHz,.
  • ដំណើរការដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.1.2 Jelly Bean
  • ថាមពល​ថ្ម 3,200mAh
បញ្ជាក់​៖ បច្ចុប្បន្ន​​ Orient Tab Mini 7 មាន​ដាក់​លក់​នៅ​លើ​​ទីផ្សារ​ប្រទេសចិន​ និង​នៅ​លើ​គេហទំព័រ OrientDeal ក្នុង​តម្លៃ​ប្រហែល $100 សម្រាប់​​ព័ត៌មាន​ទាក់ទង​នឹង​ការ​មក​ដល់​ទីផ្សារ​​​កម្ពុជា​នៃ​កុំព្យូទ័របន្ទះស្ដើង​មួយ​ម៉ូដែល​នេះ​គ្មាន​ប្រភព​ណា​អាច​បញ្ជាក់​បាន​ទេ សូម​ប្រិយមិត្ត​រង់ចាំ​សាកសួរ​តាម​ហាង​លក់​ទូរស័ព្ទ ឬ ហាង​កុំព្យូទ័រ​នានា​ក្នុង​រាជធានីភ្នំពេញ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖