លក្ខណៈ នាវាប្រយុទ្ធ Kirov project 1144 Orlan របស់រុស្ស៊ី
នាវា Kirov ត្រូវបានបំពាក់ប្រព័ន្ធអាវុធខ្លាំងបំផុតពិភពលោក ដោយមានសមត្ថភាពកម្ទេចរាល់គោលដៅលើសមុទ្រ លើអាកាស ទាំងរយៈចម្ងាយជិត និងឆ្ងាយ។ ប្រព័ន្ធបង្ហោះកាំជ្រួចរបស់ Kirov គឺជាបំពង់តម្រង់ទៅលើ ដែលអាចបាញ់បង្ហោះកាំជ្រួចច្រើនប្រភេទ គឺកាំជ្រួចល្បឿនលឿនជាងសំឡេង P-700 ចំនួន 20គ្រាប់ កាំជ្រួចវាយប្រហារដែនអាកាសរយៈចម្ងាយឆ្ងាយ S-300F ចំនួន 96គ្រាប់ និងកាំជ្រួចវាយប្រហារដែនអាកាសរយៈចម្ងាយមធ្យម 3K95 Kinzhal ចំនួន 128គ្រាប់។ ក្រៅពីនោះនៅមានអាវុធផ្សេងៗទៀតជាច្រើន។ នៅខាងក្រោយនាវាប្រយុទ្ធនោះមានកន្លែងសម្រាប់ឧទ្ធម្ភាចក្រសំចត ៣គ្រឿងសម្រាប់វាយប្រហារនាវាមុជទឹក៕
