បុរសម្នាក់ ហែលឆ្លងទន្លេ ទៅរកអាហារក្តៅៗ អោយប្រពន្ធ មានផ្ទៃពោះ ខណៈពេលមាន ទឹកជំនន់
បុរសម្នាក់ រស់នៅ ទីក្រុង Chongqing ប្រទេសចិន ត្រូវបានសារព័ត៌មានចិន រាយការណ៍ ឲ្យដឹងថា គាត់បានហែលទឹកឆ្លងទន្លេ ខណៈពេលមានទឹកជំនន់យ៉ាងខ្លាំង ដើម្បីទៅនាំយក នូវអាហារក្តៅៗ សំរាប់ប្រពន្ធកំពុងមានផ្ទៃពោះ របស់គាត់។
បុរសរូបនេះ មានឈ្មោះ Yin Yong មានប្រពន្ធ ផ្ទៃពោះ ៥ខែ បានសំរេចចិត្ត ហែលឆ្លងទឹកទន្លេ ដែលកំពុងតែជន់លិច កាន់តែជ្រៅ ក្រោយពីផ្ទះ ២ជាន់ របស់គាត់ ត្រូវបានហ៊ុំព័ទ្ធ ទៅដោយទឹកជំនន់។ ហើយណាមួយ ផ្ទះបាយ ក៏លិចបាត់ទៀត ដែលមិនអាចអោយគាត់ រកអ្វីមកចម្អិនម្ហូប សំរាប់ប្រពន្ធរបស់គាត់បាន ទាល់តែសោះ។ យ៉ាងណាមិញ គាត់បានចំណាយពេល អស់កន្លះម៉ោង ក្នុងការហែលឆ្លងទឹក ចម្ងាយ ៥០០ម៉ែត្រ ទៅរកមើលអាហារក្តៅៗ ហើយទីបំផុត គាត់បានហែលទៅដល់ ផ្ទះមិត្តភក្តិរបស់គាត់ម្នាក់ និង រកបាននូវ បាយក្តៅៗ និង ម្ហូបបន្លែ ខ្លះផងដែរ សំរាប់ប្រពន្ធរបស់ខ្លួន រួចគាត់ក៏បានហែលត្រឡប់ មកវិញ។ ទោះជាយ៉ាងណា ប្តីប្រពន្ធមួយគូ នេះត្រូវបានជួយសង្គ្រោះ កាលពីវេលាម៉ោង ៨ យប់ថ្ងៃ អង្គារ កន្លងទៅនេះ ផងដែរ។
តើប្រិយមិត្តយល់យ៉ាងណា ចំពោះទឹកចិត្តរបស់គាត់ ដែលហ៊ានប្រថុយគ្រោះថ្នាក់ ដើម្បីទៅរកអាហារ សំរាប់ប្រពន្ធរបស់ខ្លួន បែបនេះ?

