ស្រ្តីម្នាក់ត្រូវ រថយន្តធុនធំ បុកចូល ក្រោមរថយន្ត សំណាងល្អ មិនស្លាប់

7/04/2013 0 Comments A+ a-


ស្រ្តីជនជាតិចិនម្នាក់ ត្រូវរថយន្តធុនធំមួយគ្រឿង បើកបុកបណ្តាលឲ្យ ខ្ទាតចូលក្រោមរថយន្ត ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យបាត់បង់ជីវិតឡើយ។
យោងតាមប្រភពព័ត៌មាន China Bang របស់ប្រទេសចិន បានឲ្យដឹងថា ហេតុការណ៏នេះបានកើតឡើង នៅក្នុងទីក្រុង Xingyang ប្រទេសចិន បណ្តាលឲ្យស្រ្តីវ័យប្រហែល ៥០ឆ្នាំម្នាក់ រងរបួសហូរឈាមពេញផ្ទៃមុខ។
បើតាមសម្តីរបស់អ្នកដំណើរ ដែលបានឃើញហេតុការណ៏នេះ បានប្រាប់ឲ្យដឹងថា រថយន្តធុងធំមួយគ្រឿងនោះ បានបើកបុកស្រ្តីរងគ្រោះ ខណៈពេលដែលស្រ្តីរូបនោះ កំពុងជិះម៉ូតូនៅលើផ្លូវ។
ប្រភពដដែលបានបន្តទៀតថា ស្រ្តីរងគ្រោះបានជាប់នៅក្រោមកង់រថយន្ត ដោយផ្ទៃមុខប្រលាក់សុទ្ធតែឈាម ហើយបានស្រែកអង្វរអ្នកបើកបររថយន្តនោះ កុំឲ្យបើកកិនគាត់ថែមទៀតផង។
យ៉ាងណាមិញ អ្នកបើរបររថយន្តនោះ បានបើករថយន្តគាត់ចេញយឺតៗ ម្តងបន្តិចៗ រួចក៏បានសង្រ្គោះស្រ្តីរងគ្រោះ ចេញពីក្រោមរថយន្ត ចំនែកឯស្រ្តីរងគ្រោះ នៅតែបន្តស្រែក និងអង្វរអ្នកបើកបររថយន្ត កុំឲ្យបើកកិនគាត់៕