វីដេអូ ៖ បុរសម្នាក់ ធ្វើជាខ្មោច បន្លាយសង្សា របស់ខ្លួន ឡើងបះសក់

7/10/2013 0 Comments A+ a-

ការងើបពីគេងរលីវៗ ពីលើគ្រែ ឬ សាឡុង តែងតែជួបនូវរឿងរំជើបរំជួល ដូចជានារីម្នាក់នេះ ដែលត្រូវបានមិត្តប្រុសរបស់នាង ធ្វើខ្មោចចេញពីទូរទស្សន៍ បន្លាចចង់លោះព្រលឹង។
នារីម្នាក់នេះ បានដេកលង់លក់ នៅបន្ទប់ទទួលភ្ញៀវខណៈពេលដែលមើលទូរទស្សន៍។ លោក James Williams ដែលត្រូវជាសង្សាររបស់នាង បានចំណាយពេលអស់មួយសប្ដាហ៍ ដើម្បីធ្វើឈុតឆាកខ្មោច ដែលចំលងចេញពីរឿងខ្មោច Samara កាលពីឆ្នាំ ២០០២ មកបន្លាយសង្សាររបស់ខ្លួន។ ឧបករណ៍ដែលគេយកមកធ្វើខ្មោចមាន សោមដៃជ័រ ប៉េងប៉ោង សំលៀកបំពាក់ចាស់ ស្គត់ និងថ្នាំពណ៌។ នៅពេលដែលសង្សាររបស់គាត់ គេងលក់ គាត់បានយកឧបករណ៍ទាំងនោះ មករៀបចំនៅពីមុខរបស់នាងរួចជាស្រេច នៅពេលដែលនាងក្រោកឡើង ឃើញខ្មោចចេញពីទូរទស្សន៍ ធ្វើឲ្យនាងភ័យយ៉ាងខ្លាំង ស្រែកចង់ស្លាប់ ទើបលោក Williams ចេញមករកនាង។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ល្បែងដ៏គួរឲ្យរន្ធត់របស់ លោក James Williams នេះ? សូមទស្សនាវីដេអូខាងក្រោម៖




ប្រភព : ខ្មែរឡូត