ពូជ​​ត្រី​​ដ៏​ចម្លែក​​ មាន​​ក្បាល​​ដូច​ជា​ ស​ត្វ​​ពស់​​មិន​ត្រូវ​​ អនុញ្ញាត​​ឲ្យ​រស់​ នៅ​ក្នុង​​តំបន់​​ទឹក​​ឡើយ​

7/10/2013 0 Comments A+ a-

មន្ត្រី​ផ្នែក​បរិស្ថាន​បានធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ​នៅឯ​តំបន់​បឹង​ស៊ីន​ត្រល់ ផាក ដែល​ស្ថិត​នៅឯ​តំបន់​ភាគ​ខាងជើង​ឯណោះ​ចំពោះ​ការលេចចេញ​នូវ​រូបរាង​សត្វ​ត្រី​ចម្លែក​មាន​ក្បាល​ជាស​ត្វ​ពស់​នោះ​ដោយ​វា​អាច​រស់នៅ​លើគោក​បាន​ច្រើន​ថ្ងៃ​ផងដែរ​។ 
​យោងតាម​គេហទំព័រ NBCNewYork.com បាន​ឲ្យ​ដឹងថា នាយកដ្ឋាន​អភិរក្ស​បរិស្ថាន​ក្រុង​ញូវយ៉ក​កំពុងតែធ្វើការ​សាកសួរ​និង​តាមដាន​ពី​ហេតុការណ៍​របស់​សត្វ​ត្រី​ចម្លែក​ដែលមាន​ក្បាល​ជា​សត្វ​ពស់​នៅ​តំបន់​ហា​លិ​ម មៀរ (Harlem Meer)​នេះ ដោយ​ជួយ​ឲ្យ​ប្រជាជន​រាយការណ៍​តាម​ប្រព័ន្ធ​ទូរស័ព្ទ​លេខ​៣១១​ផងដែរ​ប្រសិនបើ​បាន​ជួប​ឬ ដឹង​រឿង​ចម្លែក​នេះ​។ ប្រភេទ​សត្វ​ត្រី​មាន​ក្បាល​ជា​សត្វ​ពស់​នេះ​បើ​មាននៅ​តំបន់​អាស៊ី និង​ប្រទេស​រុស្ស៊ី​វិញ​មិនត្រូវ​បាន​គេ​ទុក​វា​ឲ្យ​មានជីវិត​ឡើយ តែ​វា​ជា​រឿង​ខុសច្បាប់​សម្រាប់​រដ្ឋ​មួយចំនួន​នៅ​សហរដ្ឋអាមេរិក​។​

​រដ្ឋ​មួយចំនួន​ដូចជា​ញូវយ៉ក​តិច​សាស ហ្វ្ល​រី​ដា និង​មី​ហ្សូ​រី​ជាដើម​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចរាចរណ៍​លក់​ត្រី​ប្រភេទ​នេះឡើយ​។ ដូច្នេះ​បានជា​នាយកដ្ឋាន​បរិស្ថាន​នៅ​តំបន់​ស៊ីន​ត្រល់​ផាក​បាន​ចាត់​ឲ្យ​មាន​ក្រុម​ស្រាវជ្រាវ​តាមដាន​រឿង​ដ៏​ចម្លែក​នេះ​ឡើង​។ ទោះជា​យ៉ាង​ទឹកដី​រដ្ឋ​ញូវយ៉ក​មិនមែនជា​រដ្ឋ​ដំបូង​ដែល​បាន​រាយការណ៍​ពី​ទិន្នន័យ សត្វ​ត្រី​ក្បាល​ពស់​នេះឡើយ​សម្រាប់​សហរដ្ឋអាមេរិក​។​

​កាលពី​រដូវ​កាល​ផ្កា​រីក​មុន​នាយកដ្ឋាន​ធនធានធម្មជាតិ​និង​នេសាទ (DNR)​នៃ​រដ្ឋ​មី​រី​ឡេ​ន​ដ៍ បានផ្តល់​រង្វាន់​ចំនួន​២០០​ដុល្លារ​ដល់​ប្រជាជន​ណា​ដែល​បានសម្លាប់​និង​ចាប់បាន​ត្រី​ក្បាល​ពស់​នេះ​ផងដែរ​។ លោក ដុន ខូ​ស​ឌិន​ប្រធាន​នាយក DNR បាន​ប្រាប់​សារព័ត៌មាន Fox News ថា​៖«​យើង​មិន​ចង់​ឲ្យ​មាន​ប្រភេទ​សត្វ​ត្រី​ក្បាល​ពស់​នេះ​រស់នៅក្នុង​តំបន់​ទឹក​ឡើយ​»​។ 
​កាលពី​ខែ​មុន​ត្រី​ក្បាល​ពស់​នេះ​ត្រូវ​មន្ត្រី​អភិរក្ស​សត្វព្រៃ​និង​មច្ឆា (FWC)​នៃ​រដ្ឋ​ហ្វ្ល​រី​ដា​ចាប់បាន​នៅឯ​តំបន់​ម៉ា​ហ្គេ​ត​ដោយ​វា​មាន​ទម្ងន់ ៦,៤​គីឡូក្រាម​ឯណោះ​។ ខេ​លី ហ្គេ​ស​ទ្រី​ង រដ្ឋបាល​ជីវសាស្ត្រ​នៃ​នាយក​ដា្ឋ​ន​អភិរក្ស​សត្វព្រៃ​និង​មច្ឆា FWC បាន​និយាយប្រាប់​សារព័ត៌មាន Miami Herald កន្លែង​ពិសោធន៍ Boca Raton ថា​៖ «​វា​ជាការ​ពិតជា​ត្រី​ក្បាល​ពស់​ដែល​យើង​ធ្លាប់បាន​ចាប់​វា​មែន​!»៕