ស្គាល់​​គ្នា​តាម​ ទូ​រស័ព្ទណាត់ ជួប​ចូល​ផ្ទះ ​សំ​ណាក់ ​រួម​រ័ក​មេត្រី​ បាន​ម្តង ១០ថ្ងៃ ក្រោយ​ជាប់​ ចោទ​ចាប់​រំលោភ​

7/10/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ត្រូវម្តាយក្មេងស្រីរងគ្រោះ ចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍កាកាប ចោទប្រកាន់រំលោភសេពសន្ថវៈអនីតិជន កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១០ កក្កដា ។ ជនជាប់ចោទរូបនេះឈ្មោះ តូ នី អាយុ ២០ឆ្នាំ មានទីលំនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ចំណែកក្មេងស្រីរងគ្រោះ អាយុ ១៤ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានឱ្យដឹងថា យុវជនខាងលើ បានស្គាល់ក្មេងស្រីរងគ្រោះ តាមទូរស័ព្ទយូរមកហើយ លុះមកដល់ថ្ងៃទី៣០ មិថុនា ពួកគេបានណាត់ជួបគ្នាដើរលេង រួចក៏ចងមេត្រីយ៉ាងផ្អែមល្ហែម នៅក្នុងផ្ទះសំណាក់បានសម្រេចម្តង ហើយខាងប្រុសសន្យាថា នឹងឱ្យឪពុកម្តាយចូលស្តីដណ្តឹង តែក្រោយមកចាំបាត់មិនឃើញ រហូតបែកការណ៍ ដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ក៏ប្តឹងប៉ូលិសឃាត់ ខ្លួនតែម្តង៕
ប្រភព : កោះសន្តិភាព