ក្មេងទំនើងញៀនថ្នាំ ៣នាក់ឃើញឡាន បើកកាត់មុខ យកដុំថ្មគប់បែកកញ្ចក់
បន្ទាយមានជ័យ: តុលាការខេត្តបន្ទាយមានជ័យ បានចោទប្រកាន់ ក្មេងទំនើង ៣
នាក់ ដែលស្រវឹងស្រា និងញៀនថ្នាំ ពីបទបំផ្លាញទ្រព្យសម្បត្តិ
ដោយប្រើដុំថ្មគប់បំបែកកញ្ចក់រថយន្ត ២ គ្រឿង។ តុលាការ
បានចោទប្រកាន់យុវជនទាំងបីនាក់ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា
ឆ្នាំ២០១៣។
លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូង បានចេញបញ្ជាឲ្យចាប់ជនល្មើស ដែលប្រព្រឹត្តនៅបទល្មើសគប់បំបែកកញ្ចក់ឡាន ហើយឈានដល់ការស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានម្នាក់។ ចំណែកបក្ខពួក ២នាក់ទៀត រត់គេចខ្លួនបាត់។
លោក ញឹម ធុនណាវុធ នាយប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា
បានប្រាប់ថា ក្មេងទំនើង បង្កប៉ះពាល់ដល់សណ្ដាប់ធ្នាប់តាមដងផ្លូវ
ទើបសមត្ថកិច្ច រកមុខសញ្ញាចាប់ឃាត់ខ្លួន មានឈ្មោះ ប៉ាវ ស៊ីនុន
(ហៅណង់) ភេទប្រុស អាយុ ១៨ឆ្នាំ នៅវេលាម៉ោង៧យប់ថ្ងៃទី១៤ ខែកក្កដា
ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច
មុខសាលារៀនបឋមសិក្សាទឹកថ្លា ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ចំណែកបក្ខពួក ២ នាក់ទៀត ដែលរត់គេចខ្លួន គេស្គាល់ឈ្មោះ យី ប៉េង អាន ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតពុំទាន់ស្គាល់អត្តញ្ញាណ រស់នៅភូមិ សង្កាត់ជាមួយគ្នា។
លោក ញឹម ធុនណាវុធ បាននិយាយបន្តថា ក្រុមក្មេងទំនើង ៣ នាក់ តែងតែធ្វើសកម្មភាព យកដុំថ្មដំបងវាយគប់ទៅលើកញ្ចក់រថយន្តតាមលើដងផ្លូវ មិនថា រថយន្តធុនធំដឹកទំនិញ ម៉ាកហ៊ីណូ កំពុងបើកឆ្លងកាត់នៅចំណុចខាងលើ បណ្តាលឲ្យបែកកញ្ចក់ខាងមុខខ្ទេច។ រថយន្តកាមរី ១ គ្រឿង បានបើកមកដល់ចំណូចនោះ ក៏ត្រូវបានក្រុមក្មេងទំនើងទាំង ៣ នាក់នេះ ទាញដុំថ្ម គប់បំបែកកញ្ចក់ខាងមុខ បណ្តាលឲ្យបែកធ្លុះកញ្ចក់ត្រូវចំក្បាលអ្នកបើកបរឈ្មោះ ឃុន សុឃា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិឃុំស្រុកក្រគ ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសបែកក្បាលដេរចំនួន ៣ ថ្នេរ។
ជនសង្ស័យឈ្មោះ ប៉ាវ ស៊ីនុន ហៅ ណង់ ឆ្លើយសារភាពថា បក្ខពួកគេបានប្រព្រឹត្តពិតប្រាកដ ជាបានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តគេពិតប្រាកដមែន ដោយសារពួកគេស្រវឹងស្រា និងដោយសារញៀនថ្នាំ៕