រថយន្ត​កុងតឺន័រ​ បើក​លឿន​បុក​ម៉ូតូ​ គុប​អូស​ជាង​ ១០​ម៉ែត្រ​ស្លាប់​ម្នាក់​

7/13/2013 0 Comments A+ a-

ភ្នំពេញ ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​យ៉ាង​អានោច​អាធ​ម៏ ខណៈដែល​រូបគាត់​កំពុង​ជិះ​ម៉ូតូ​ហើ​ត្រូវបាន​រថយន្ត​កុងតឺន័រ​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ហើយ​អូស​ជាង​១០​ម៉ែត្រគាប​ជាប់​និង​កង់​រថយន្ត​។​ ​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ១០​នាទី យប់​ថ្ងៃទី​១១ កក្កដា ២០១៣ ស្ថិតក្នុង​សង្កាត់​ទូល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ ​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើង​ហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ឌ​-3177 ភព​1 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​មុខ​ភ្នំពេញ​ក្លិប​ស្ព​ត ក៏ត្រូវ​រថយន្ត​កុង​តឹ​ន័​រ ១​គ្រឿង ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0061 ដែល​បើក​បញ្ច្រាសទិស​គ្នា បាន​បើក​វ៉ា​រថយន្ត ១​គ្រឿង​ទៀត ហើយ​រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​គុប យ៉ាង​ពេញទំហឹង អូស​ជាង ១០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​តែម្តង ។​ ​ ​

ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពី​កិន​មុ​នុស្ស​ស្លាប់​ហើយ​តៃកុង បាន​បើ​ទ្វា​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​ ​ ​បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕ ​
103_6708