ក្មេងអាយុ ១៦ខែ ចេះហែលទឹកយ៉ាង ប៉ិនប្រសប់

7/02/2013 0 Comments A+ a-


ក្មេងស្រីម្នាក់នេះមានអាយុទើបតែ ១៦ខែប៉ុណ្ណោះ សូម្បតែដើរក៏មិនទាន់ចេះផង តែអ្វីដែលអស្ចារ្យមិនគួរឲ្យជឿនោះ នាងបែរជាចេះហែលទឹក យ៉ាងប៉ិនប្រសប់។
វីដេអូឃ្លីបដ៏អស្ចារ្យខាងក្រោមនេះ បានបង្ហាញពីអ្នកហែលទឹកដ៏តូចម្នាក់ ហែលដោយគ្មានអ្នកជួយ ហើយមើលទៅ ដូចជាអ្នកជំនាញនៅក្នុងទឹកណាស់។ ក្មេងតូចម្នាក់នេះបានហែលទឹកផ្កាប់មុខ ចូលទៅក្នុងទឹក បន្ទាប់មកចេះផ្ងារមុខឡើង ដើម្បីដកដង្ហើម ដូចជាមនុស្សធំយើងដែរ។ ជានេះទៅទៀត នាងអាចហែលក្នុងចម្ងាយឆ្ងាយពីម្ខាងទៅម្ខាង ដោយប្រើតែមួយដង្ហើម ហើយគ្មានអ្នកជំនួយ ឬ ឧបករណ៍អ្វីឡើយ។ វីដេអូរនេះ ត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រ YouTube ទទួលបានអ្នកទស្សនាដ៏ច្រើន ហើយម្នាក់ៗបានសរសើរ មិនដាច់ពីមាត់ ចំពោះពេទកោសល្យដ៏ប៉ិនប្រសប់ក្មេងតូចនេះ។
យ៉ាងណាមិញ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ឪពុករបស់ក្មេងនេះ ក៏បានជួលគ្រូពេទ្យម្នាក់មកចាំមើល និងសង្រ្គោះពេលមានហេតុការណ៍មិនប្រក្រតី។ ចំណែកឯប្រពន្ធរបស់គាត់ គឺជាអ្នកជំនាញហែលទឹក តាំងពីអាយុ៦ឆ្នាំម្នាក់ លើសពីនេះ គាត់បានជួលគ្រូបង្ហាត់ហែលទឹកពីរនាក់ ដែលបានត្រៀមនៅក្នុងទឹក ចាំជួយសង្រ្គោះដល់កូនរបស់គាត់រួចជាស្រេច។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការហែលទឹករបស់ក្មេងតូចម្នាក់នេះ? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖