ប្រទះឃើញ​សព​ ជនបរទេស​ ដេក ស្លាប់ក្នុង​ បន្ទប់​ ផ្ទះជួល

7/02/2013 0 Comments A+ a-


រាជធានីភ្នំពេញ ៖ ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល នៅមុខសាលាមត្តេយ្យភូមិ៦ ត្រូវបានប្រជាពលរដ្ឋដឹងបន្ទាប់ពី ដើរទៅកាត់បន្ទប់ ហើយបានជះក្លិនអសោចចេញមកខាងក្រៅ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៤៣នាទីព្រឹកថ្ងៃទី១ កក្កដា ២០១៣ នេះ ស្ថិតនៅចំណុចផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
ទោះជាយ៉ាងណាគេពុំទាន់ដឹងថា ជាករណីឃាតកម្ម ឬក៏យ៉ាងណានោះទេ ហើយក៏ពុំទាន់ស្គាល់អត្តសញ្ញាណ សពជនរងគ្រោះនៅឡើយដែរ តែគេសន្និដ្ឋានថា ជនរងគ្រោះស្លាប់២-៣ថ្ងៃមកហើយ ឥឡូវសមត្ថកិច្ចមូលដ្ឋានកំពុងរង់ ចាំខាងចក្ខុពិនិត្យសពមកត្រួតពិនិត្យ៕
ប្រភព : កោះសន្តិភាព